Connect with us

Hi, what are you looking for?

អន្តរជាតិ

ភ្លៀងធ្លាក់ខ្លាំងជន់លិចទីក្រុង Zhengzhou ប្រទេសចិន

សារព័ត៌មានចិនបានចុះផ្សាយថា ភ្លៀងធ្លាក់ខ្លាំងអូសន្លាយ ធ្វើឲ្យកម្រិតទឹកនៅដងទន្លេលឿង ហូឆ្លងកាត់ទីក្រុង​ Zhengzhou ខេត្ត Henan ដោយ​កម្ពស់ទឹកបាន​ឡើងខ្ពស់ ធ្វើឲ្យតំបន់ជាច្រើនក្នុងទីក្រុងត្រូវលិចលង់ដោយទឹកជំនន់។

រូបភាពបានបង្ហាញឲ្យឃើញថា ទឹកជំនន់បានជន់លិចស្ថានីយ៍រថភ្លើងជាច្រើនកន្លែង ហើយ​ក៏​មាន​ករណីហូរគួចរថយន្តជាច្រើនគ្រឿងនៅតាមដងផ្លូវក្នុងទីក្រុង Zhengzhou ថែមទៀតផង។ តាមការប្រកាសរបស់មន្ត្រីក្នុងតំបន់បានឲ្យដឹងថា គ្រោះទឹកជំននបានសម្លាប់មនុស្ស ១២នាក់ផងដែរ​។

ក្នុងពេលជាមួយគ្នានេះដែរ កម្រិតទឹកនៅទំនប់​ Yihetan កើនឡើងខ្ពស់ គំរាមកំហែងដល់ការរស់នៅរបស់ពលរដ្ឋ ជាង​៧លាននាក់ក្នុងតំបន់​ ដោយទំនប់អាចនឹងបាក់គ្រប់ពេលវេលា​។

ដើម្បីជួយដល់ពលរដ្ឋ រដ្ឋាភិបាលចិនបានសម្រេចដាក់ពង្រាយកម្លាំងទាហាន ២ម៉ឺននាក់ ទៅកាន់ទំនប់​ Yihetan ​និងទំនប់ផ្សេងទៀតនៅទីក្រុង​ Henan ជាការត្រៀមលក្ខណៈជួយដល់ពលរដ្ឋ ពេលមានគ្រោះអាសន្នកើតឡើង ៕

Advertisement
Advertisement