Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឃាត់ខ្លួនថៅកែ បុរីម្នាក់ រឿងចេញសែកស្អុយ​

ភ្នំពេញ៖ សមត្ថកិច្ចកាលពីរសៀលថ្ងៃទី២១កក្កដា ម្សិលមិញ​ បានឃាត់ខ្លួនថៅកែ​បុរី អ៊េ​មឺ​រ៉​ល​ដ៏ ស៊ី​ធី ពីបទ «មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន » ឬចេញសែកស្អុយ ។

ជនសង្ស័យឈ្មោះ កែវ មុនីរតន៍​ ពេលត្រូវបានប៉ូលិសចាប់ខ្លួន

ជនសង្ស័យឈ្មោះ កែវ មុនីរតន៍ អាយុ​៥៥​ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ​៧ ផ្លូវ​លេខ​១០១៥ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវសមត្ថកិច្ចឲ្យ​ដឹងថា នេះជាលើកទី៣ហើយ ដែលគេបានចាប់ខ្លួនជនសង្ស័យលើសំណុំរឿងដដែលនេះ ។ តាមសេចក្ដីរាយការណ៍ថា ជនសង្ស័យនឹងត្រូវគេបញ្ជូនទៅតុលាការក្រុងភ្នំពេញ នាថ្ងៃទី២២ កក្កដា នេះ ហើយ ៕

Advertisement
Advertisement