Connect with us

Hi, what are you looking for?

ក្នុងស្រុក

វ៉ាក់សាំងស៊ីណូហ្វាមចំនួន១លានដូស បានដឹក​មក​ដល់​កម្ពុជាហើយ

វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន​ចំនួន១លានដូសទៀត ដែលកម្ពុជាបញ្ជាទិញ បានមកដល់នៅកម្ពុជា នៅព្រឹកថ្ងៃទី ២២ ខែកក្កដានេះ។

គិតត្រឹមថ្ងៃទី២២ កក្កដានេះ កម្ពុជាទទួលវ៉ាក់សាំងបង្ការជំងឺកូវីដពីភាគីចិន ទាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាម ចំនួនសរុប ១៥.៧លានដូសហើយ ខណៈដែលកម្ពុជាមានគោលដៅចាក់ជូនពលរដ្ឋ ឲ្យបានយ៉ាងតិច ១០លាននាក់ ឬ ត្រូវការប្រមាណ២០លានដូសនោះ។

បើតាមក្រសួងសុខាភិបាល បើរាប់បញ្ចូលវ៉ាក់សំាង១លានដូស ដែលកម្ពុជានឹងទទួលនៅថ្ងៃនេះ កម្ពុជានឹងទទួលបាន សរុប​១៦.៧​លាន​ដូស ពីភាគីចិន។

ថ្មីៗនេះ ភាគីចិនក៏​បាន​អះអាងថា នឹងបញ្ជូនជំនួយឥតសំណង ១លានដូសទៀតមកដល់កម្ពុជា នាចុងខែកក្កដានេះ៕

Advertisement
Advertisement