Connect with us

Hi, what are you looking for?

ក្នុងស្រុក

តើវ៉ាក់សាំងប្រភេទអ្វី ដែលកម្ពុជា​នឹង​ត្រូវ​ប្រើប្រាស់ស​ម្រាប់ចាក់​លើ​កុមារ ?

ថ្លែងនៅក្នុងឱកាសទទួលវ៉ាក់សាំងស៊ីណូហ្វាមចំនួន ១លានដូសពីប្រទេស​ចិន​នៅព្រឹកមិញ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ថា រដ្ឋាភិបាលត្រៀមវ៉ាក់សាំង៥លានដូសសម្រាប់ចាក់ជូនកុមារកម្ពុជា គឺប្រភេទស៊ីណូវ៉ាក់របស់សាធារណរដ្ឋប្រជាមានិតចិន។

យើងនៅមានស៊ីណូវ៉ាក់៣លានដូសទៀត ក្នុងខែ៨ (ខែសីហា) និង២លានដូសទៀតនៅខែ៩ (ខែកញ្ញា) គឺ រដ្ឋាភិបាលត្រៀមវ៉ាក់សាំង៥លានដូសសម្រាក់ចាក់ជូនកុមារអាយុពី១២ឆ្នាំទៅក្រោម១៨ឆ្នាំ។

ចំពោះពេលវេលាសម្រាប់ដំណើរការ​ចាក់វ៉ាក់សាំងដល់កុមារនោះ បើតាម​លោកស្រីថា ពេលនេះគណៈកម្មការចំ ពោះកិច្ចកំពុងរៀបចំផែនការ និងពិភាក្សាក្នុងការកំណត់ពេលវេលាហើយ៕

Advertisement
Advertisement