Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពិធីបុណ្យដង្ហែរទៀនវស្សា និងទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ រួមទាំងបច្ច័យ ដើម្បីប្រគេនជូនដល់ព្រះសង្ឃ

ព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានរៀបចំធ្វើពិធីបុណ្យដង្ហែរទៀនវស្សា និងទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ រួមទាំងបច្ច័យ ដើម្បីប្រគេនជូនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅក្នុងវត្តព្រែកស្វាយ ស្ថិតនៅក្នុងភូមិព្រែកស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សម្ភារៈទៀនវស្សា និងទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ និងបច្ច័យ បានមកពី៖

១.លោកវរសេនីយ៍ឯក ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ ព្រមទាំងក្រុមគ្រួសារ។

២.លោកជំទាវ ហែម សុវណ្នី និងក្រុមគ្រួសារ។

៣.លោកវរសេនីយ៍ត្រី យិន មិតទាំងក្រុមគ្រួសារ។

៤.លោក កែវ ចាន់នី ព្រមទាំងក្រុមគ្រួសារ។

៥.លោក ធឿន រ៉ាវុធ ព្រមទាំងក្រុមគ្រួសារ ។

៦.លោក ហ៊ិ តូង ព្រមទាំងក្រុមគ្រួសារ។

៧.លោក អ៊ុច សាយ (ហៅពិល) ព្រមទាំងគ្រួសារ។

៨.លោកអនុសេនីយ៍ត្រី ហេង ឡៃហ៊ាន់ និងបងស្រីម្ចាស់ហាងពន្លឺច័ន្ទរាវី។

៩.លោក យូ វាសនា ព្រមទាំងក្រុមគ្រួសារ។

សម្ភារៈទៀនវស្សា និងទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគក្នុងនោះមាន៖ ទៀនវស្សា ២គូ, អង្ករ ៩បាវធំ និងអង្ករ ៤បាវតូច, ទឹកសុទ្ធវីតាល់ ៦កេស, មី ១កេសធំ, ទឹកផ្លែឈើ ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ប្រេងឆា ១កេសធំ, រួមទាំងបច្ច័យ សរុបចំនួន ២.២៣០.០០០៛ និងប្រាក់ដុល្លារ ៥៣០ដុល្លារ៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement