Connect with us

Hi, what are you looking for?

ក្នុងស្រុក

សមត្ថកិច្ចនគរបាល នៃអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ឃាត់ខ្លួនចិន៣៦នាក់ ខ្មែរ២នាក់ ក្នុងនាវាចិនមួយគ្រឿងឆ្លងដែនខុសច្បាប់

ព្រះសីហនុ៖ លោកវរសេនីយ៍ឯក ឌឹម សំបូរ ប្រធានបទល្មើសលើផ្ទៃសមុទ្រ បានឲ្យដឹងថា កាលពីយប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ កម្លាំងអង្គភាពបង្រ្កាបបទល្មើសលើផ្ទៃសមុទ្រ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក សហការជាមួយកម្លាំងកងទ័ពជើងទឹក បានធ្វើការឃាត់ត្រួតពិនិត្យនាវាចិនមួយគ្រឿង បានឆ្លងដែនចូល ក្នុងភូមិសាស្រ្តកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅចំណុចយាមការ ១០.៣៥. ១០៣.២២.៥០០។

លោកវរសេនីយ៍ឯក ឌឹម សំបូរ ប្រធានបទល្មើសលើផ្ទៃសមុទ្រ បានបន្តថា នៅលើនាវានោះ​មានមនុស្សចំនួន ៣៨​នាក់ក្នុងនោះមានជនជាតិចិនចំនួន ៣៦នាក់(ស្រី១នាក់) និង ជនជាតិខ្មែរចំនួន ០២នាក់ ជាកម្មករ។

ក្រោយពីធ្វើការត្រួតពិនិត្យ និងសាកសួរ ក្រុមនាវិក បានឲ្យដឹងថា នាវានោះមានឈ្មោះ តុង ហាយ បានចាកចេញពីកំពង់ផែ ហ៊ូអាន ខេត្តហ៊ូចៀន ប្រទេសចិន កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១។

បច្ចុប្បន្ន អ្នកពាក់ព័ន្ធទាំងអស់​នៅ​លើនាវានោះ ត្រូវបានសមត្ថកិច្ចនគរបាល នៃអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ បញ្ជូនមកកាន់​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement