Connect with us

Hi, what are you looking for?

ក្នុងស្រុក

ករណីឆ្លងក្នុងសហគមន៍ហាក់ធ្លាក់ចុះ, ថ្ងៃនេះ កម្ពុជាមានអ្នកឆ្លងថ្មី ៧៧៨នាក់ ក្នុងនោះជាងពាក់កណ្តាលជា​ករណីនាំចូល

ក្រុមគ្រូពេទ្យ​កំពុងយកសំណាក

ភ្នំពេញ — យោង​តាម​របាយការណ៍​របស់ក្រសួងសុខាភិបាល​កម្ពុជា​ចេញផ្សាយ​នៅថ្ងៃនេះ បាន​បញ្ជាក់ថា កម្ពុជា​មានករណីឆ្លងវីរុស​កូវីដ​១៩ថ្មី ចំនួន ៧៧៨នាក់ ក្នុងនោះ​ករណីនាំចូលពីក្រៅ​ប្រទេស​មាន​ចំនួន ៤៧៥នាក់។

យោង​តាមទិន្នន័យនេះ បាន​បង្ហាញថា ករណីឆ្លងក្នុងសហគមន៍​គឺមាន​តែត្រឹម​តែ ៣០៣ករណីប៉ុណ្ណោះ ដែលវាហាក់ធ្លាក់ចុះ​ បើធៀបនឹង​ខែកន្លងទៅ ដែលមានករណីឆ្លងក្នុងសហគមន៍រហូត​ដល់បីខ្ទង់នោះ។

បើតាម​របាយការណ៍​ដដែល នៅថ្ងៃនេះ កម្ពុជាក៏មានករណីជា​សះស្បើយ​ចំនួន ៦៨៦នាក់ដែរ ខណៈ​អ្នក​ស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន ២២នាក់។

គិត​ត្រឹម​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១​នេះ កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​សរុប​ចំនួន ៧៣ ៧០១​នាក់ ក្នុង​នោះបាន​ព្យាបាល​ជាសះស្បើយ ៦៦ ៩៥០​នាក់ និង​អ្នកស្លាប់​កើនឡើង ១ ៣០៥​នាក់​​៕​

Advertisement
Advertisement