Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងអប់រំត្រៀមបើកដំណើរការគ្រឹះស្ថានមធ្យមសិក្សាឡើងវិញ នៅពេលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ដល់កុមារ និងយុវវ័យរួចរាល់

សាលាថ្នាក់មធ្យមសិក្សាអាចនឹងបើកឡើងវិញពេលយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារបញ្ចប់

តាមរយៈ​កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ក្នុងស្រុក​នៅថ្ងៃនេះ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការ​សម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ​ឲ្យមានយុទ្ធនាការចាក់វាក់សាំងការពារជំងឺកូវីដ-១៩ តាមគោលការណ៍ស្ម័គ្រចិត្តដល់កុមារនិងយុវវ័យអាយុពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ ដែលមានចំនួនសរុបប្រមាណ ២ លាននាក់ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១សីហាខាងមុខនេះ នឹងបង្កើនឱកាសកាន់តែច្រើនថែមទៀតដល់ការត្រៀមបើកដំណើរការគ្រឹះស្ថានមធ្យមសិក្សាឡើងវិញជាជំហានៗ នៅពេលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចរាល់នាពេលខាងមុខ។

ដោយ​ឡែកការប្រឡងឌីប្លូមនិងបាក់ឌុប ត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព។

សូម​បញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ការប្រឡងថ្នាក់ជាតិសម្រាប់សាលារដ្ឋ និងសាលាឯកជនដែលមិនមានលទ្ធភាពរៀបចំការប្រឡងដោយខ្លួនឯង ក្នុងនោះ៖

សម័យប្រឡងឌីប្លូមថ្នាក់ជាតិ គឺ ១៥ វិច្ឆិកា ២០២១÷ ក្រសួងអប់រំ យុវជននិងកីឡា ប្រគល់សិទ្ធិអំណាចនិងការទទួលខុសត្រូវទាំងស្រុងជូនដល់គ្រឹះស្ថានមធ្យមសិក្សានីមួយៗរៀបចំការប្រលង។ មន្ទីរអប់រំ យុវជន និងកីឡា មានភារកិច្ចបញ្ជូនបុគ្គលិកអប់រំនៅការិយាល័យជំនាញដើម្បីត្រួតពិនិត្យតាមមណ្ឌលប្រឡងមួយចំនួនក្នុងករណីចាំបាច់។

សម័យប្រឡងបាក់ឌុបថ្នាក់ជាតិ គឺ ០៦ ធ្នូ ២០២១÷ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ត្រូវធ្វើសំណើរមណ្ឌលប្រឡងបាក់ឌុបជូនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិនិត្យ និងសម្រេចតាមឋានានុក្រម។

ដោយឡែកសម័យប្រឡងឌីប្លូមសាលាឯកជន គឺ ១១ តុលា ២០២១÷ សាលាឯកជនត្រូវរៀបចំមណ្ឌលប្រឡង បន្ទប់ប្រឡង រួចបញ្ជូនមកក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមន្ទីរអប់រំ យុវជននិងកីឡា រាជធានីខេត្តដើម្បីពិនិត្យនិងសម្រេច។

សម័យប្រឡងបាក់ឌុបសាលាឯកជន គឺ ២៥ តុលា ២០២១÷ សាលាឯកជនត្រូវរៀបចំមណ្ឌលប្រឡងដាច់ដោយឡែកពីគ្នារវាងថ្នាក់វិទ្យាសាស្ត្រនិងថ្នាក់វិទ្យាសាស្ត្រសង្គម រួចបញ្ជូនមកក្រសួងអប់រំ យុវជន និងកីឡាតាមរយៈមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តដើម្បីពិនិត្យនិងសម្រេច។

បញ្ជាក់÷ ក្នុងករណីសាលាឯកជនមិនមានលទ្ធភាពរៀបចំការប្រឡងដោយខ្លួនឯង ត្រូវចូលរួមប្រឡងជាមួយសិស្សនៃសាលារដ្ឋនៅពេលក្រោយ តាមការជូនដំណឹងរបស់ក្រសួង៕

Advertisement
Advertisement