Connect with us

Hi, what are you looking for?

ក្នុងស្រុក

មន្រ្តីយោធាទ័ពអាកាសនៅខេត្តព្រះសីហនុម្នាក់ និង​ជា​ប្រធានក្រុមហ៊ុន​មួយ ត្រូវ​សមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធករណីឆបោកលុយជិត១លានដុល្លារ

ភ្នំពេញ — កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ​២០២១នេះ បុរស​ម្នាក់ដែលគេស្គាល់ថា ឈ្មោះ អេង អូន ជា​មន្រ្តីយោធា​នៅ​ទ័ពអាកាសកងកេងខេត្តព្រះសីហនុ និង​ជា​ប្រធានក្រុមហ៊ុន​អភិវឌ្ឍន៍​ភ្នំថ្កូវ ត្រូវ​បានសមត្ថកិច្ច​ធ្វើ​ការ​ចាប់ខ្លួន​នៅខាងមុខ​ផ្សារ​ទំនើប​ស៊ីធីម៉ល ក្នុង​ខណ្ឌ​៧មករា ក្រុង​ភ្នំពេញ ពាក់ព័ន្ធនឹង​បណ្តឹងពីបទ​ឆបោក និង​រំលោភ​ទំនុកចិត្ត លើទឹកប្រាក់​ចំនួន ៩២ម៉ឺនដុល្លារអាមេរិក។

បន្ទាប់​ពី​ឃាត់ខ្លួន លោក អេ​ង អូន ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕

 

Advertisement
Advertisement