Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពីថ្ងៃនេះ រហូត​ដល់​ចុងសប្តាហ៍ តំបន់​មួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញនឹង​ត្រូវ​ដាច់ភ្លើង

ភ្នំពេញ — អគ្គិសនី​កម្ពុជា បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួនថា ចាប់ពីថ្ងៃព្រហស្បត្តិ៍ ទី០២ ខែមេសា ឆ្នាំ​២០២០ រហូត​ដល់​ថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ​២០២០ មាន​តំបន់មួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ និង​ជាយ​រាជធានី នឹង​ត្រូវ​ផ្អាក​ការ​ផ្គត់ផ្គង់ ដើម្បី​អនុវត្ត​ការងារ​ជួសជុល ផ្លាស់ប្តូរ តម្លើង​បរិក្ខា​ និង​រុះរើ​គន្លង​ខ្សែ​បណ្តាញ។

ក្រុមអ្នកតបណ្តាញអគ្គិសនី កំពុងជួសជុលបរិក្ខានៅទីតាំងមួយ​ក្នុងរាជធានីភ្នំពេញ

បើតាម​ការ​បញ្ជាក់​របស់​អគ្គិសនី​កម្ពុជា នៅ​ថ្ងៃទី២ មេសា ខ្លួន​នឹង​ផ្អាក​ការ​ផ្គត់ផ្គង់ពី​ម៉ោង​៩ព្រឹក ដល់​ម៉ោង​៥ល្ងាច នៅ​សង្កាត់​អូរឬស្សីទី៣ ចោមចៅទី២ ជើងឯក ជ្រោយចង្វារ គោករកា បឹងទំពន់ទី១ បឹងទំពន់ទី២ ស្ទឹងមានជ័យទី២ ស្ទឹងមានជ័យទី៣ ច្បារអំពៅទី១ ច្បារអំពៅទី២ ព្រែកប្រា និរោធ ព្រែកលៀប ព្រែក​តាសេក អូរបែកក្អម ភ្នំពេញថ្មី កាកាបទី១ កាកាបទី២ និង​សង្កាត់​ចោមចៅទី១។

នៅថ្ងៃទី០៣ ខែមេសា ខ្លួន​នឹង​ផ្អាក​ការ​ផ្គត់ផ្គង់អគ្គិសនី​ចាប់​ពីម៉ោង​៩ព្រឹក ដល់​៥ល្ងាច នៅ​សង្កាត់គោក​រកា និរោធ ស្ទឹងមានជ័យទី២ ស្ទឹងមានជ័យទី៣ ចាក់អង្រែ​លើ ចាក់អង្រែ​ក្រោម ព្រែកលៀប ព្រែក​តាសេក អូរបែក​ក្អម ភ្នំពេញថ្មី កាកាបទី១ កាកាបទី២ និង​សង្កាត់ចោមចៅទី១ ព្រមទាំង​សង្កាត់តាក្តុល ដើមមៀន កំពង់សំណាញ់ និង​សង្កាត់ព្រែកហូរ ក្នុង​ខេត្ត​កណ្តាល។

នៅថ្ងៃទី០៤ ខែមេសា ផ្អាក​ការ​ផ្គត់ផ្គង់ ចាប់ពីម៉ោង​៩ព្រឹក ដល់​៥ល្ងាច នៅ​សង្កាត់​ច្រាំងចំរេះទី១ ស្ទឹងមានជ័យទី២ ជ្រោយចង្វារ កំបូល ឪឡោក និង​សង្កាត់កន្ទោក ក្នុងរាជធានីភ្នំពេញ ព្រមទាំង​សង្កាត់តាខ្មៅ ឃុំបែកចាន ឃុំ​ក្រាំងម្កាក់ និង​ឃុំ​ឆក់ឈើនាង ក្នុង​ខេត្ត​កណ្តាល។

ហើយ​នៅ​ថ្ងៃទី០៥ ខែមេសា នឹងផ្អាក​ការ​ផ្គត់ផ្គង់អគ្គិសនីពីម៉ោង​៩ព្រឹក ដល់​ម៉ោង​៤ល្ងាច នៅ​សង្កាត់និរោធ ក្រាំងធ្នង់ ត្រពាំង​ក្រសាំង ចោមចៅទី៣ កំបូល និង​សង្កាត់​កន្ទោក ក្នុង​រាជធានីភ្នំពេញ៕

Advertisement
Advertisement