Connect with us

Hi, what are you looking for?

ក្នុងស្រុក

ប្រធានាធិបតីរុស្ស៊ី ប្រគល់គ្រឿងឥស្សរិយយសមិត្តភាព ជូន សម្តេច ហ៊ុន សែន

សម្តេច ហ៊ុន សែន និង​លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី

ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី លោក Vladimir Putin បានសម្រេចប្រគល់ គ្រឿងឥស្សរិយយសមិត្តភាព (Order of Friendship) ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមការឱ្យដឹងពីលោក Rafael Iangareev អនុព័ន្ធសារព័ត៌មាន នៃស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា។

លោក Rafael Iangareev បានគូសបញ្ជាក់ថា ពានរង្វាន់នេះ គឺជាការទទួលស្គាល់នូវការចូលរួមចំណែកដ៏សំខាន់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនកម្ពុជា និងរុស្ស៊ី។

លោកបានបន្ថែមថា លោកប្រធានាធិបតីរុស្ស៊ី បានចុះហត្ថលេខាលើក្រឹត្យលេខ ៤៣៤ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ដោយប្រគល់ជូន សម្តេចតេជោ ហ៊ុន សែន នូវគ្រឿងឥស្សរិយយសមិត្តភាព នេះ។

គួរបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី បានបង្កើតចំណងការទូត នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦។ ប្រទេសទាំងពីរប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូត នៅឆ្នាំ២០២១នេះ៕

ប្រភព៖ AKP

Advertisement
Advertisement