Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្ពុជា​រង​ឥទ្ធិពលពីព្យុះទី៦ ក្រសួងស្នើ​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់សមុទ្រប្រុងប្រយ័ត្ន

ភ្នំពេញ — តាម​សេចក្តីជូនដំណឹង​របស់ក្រសួងធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅព្រឹក​ព្រលឹម​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ​២០២១នេះ​បាន​បញ្ជាក់ថា កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ពីជ្រលង​ នៃ​ប្រព័ន្ធ​សម្ពាធទាប ITCZ ដែលបាន​កើត និង​អូស​បន្លាយ​លើ​ភាគ​ខាង​ប្រទេសថៃ ឡាវ និង​វៀតណាម ជាមួយ​ខ្យល់មូសុងនិរតីមានល្បឿន​មធ្យម ហើយ​ជាមួយ​គ្នា​នេះ ព្យុះទី៦ ឈ្មោះ IN-FA ក៏​បានឡើងចូល​ដល់​ភាគ​ខាងកើត​ប្រទេស​ចិន។

ស្ថានភាពបែបនេះ នឹងធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្តាល អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយ​ឡំ​ទៅ​ដោយ​ផ្គរ រន្ទះ ខ្យល់កន្រ្តាក់ លើក​លែង​តែ​ខេត្ត​កំពង់ស្ពឺ, តាកែវ, កំពត, កណ្តាល និង​រាជធានីភ្នំពេញ ដែលអាច​មាន​ភ្លៀងក្នុង​កម្រិត​ពីខ្សោយ ទៅមធ្យម ដោយ​សារ​ឥទ្ធិពល​ខ្យល់ហ្វឺន​ក្នុង​កម្រិត​បង្គួរ។

សម្រាប់​បណ្តាខេត្ត​ជាប់ជួរភ្នំដងរែក និង​ខ្ពង់រាបឦសាន អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅបង្គួរ លាយ​ឡំទៅ​ដោយ​ផ្គរ រន្ទះ ខ្យល់កន្រ្តាក់។

ដោយ​ឡែក​តំបន់មាត់សមុទ្រ អាចមានភ្លៀង​ក្នុង​កម្រិត​ពីមធ្យម​ទៅខ្លាំង ដោយ​នៅ​លើ​ផ្ទៃ​សមុទ្រ​មានខ្យល់ខ្លាំង ហើយ​ភ្លៀង​ក៏​ខ្លាំង​ធ្វើ​ឲ្យ​រលក​មាន​កម្ពស់ខ្ពស់។

ដូច្នេះ ក្រសួងធនធានទឹក និង​ឧតុនិយម អំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​នានាដែលអាច​បង្ក​គ្រោះថ្នាក់ជាយថាហេតុ ពិសេស​នៅ​តំបន់មាត់សមុទ្រ និង​ក្នុង​លំហរសមុទ្រ៕

Advertisement
Advertisement