Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ពលករខ្មែរជាង៦ម៉ឺននាក់ វិលត្រឡប់ចូលប្រទេសវិញជារៀងរាល់ថ្ងៃ

ពលករខ្មែរវិលត្រឡប់ចូលប្រទេសវិញ

ភ្នំពេញ — ក្រសួងមហាផ្ទៃបានឲ្យ​ដឹងថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១ មានពលករខ្មែរ​សរុបប្រមាណជាង៦ម៉ឺននាក់ បានវិលត្រឡប់​ជារៀងរាល់ថ្ងៃ ចូល​ប្រទេស​វិញ ក្នុងអំឡុងពេលនៃការរីករាលដាលជម្ងឺកូវីដ ១៩។

ជាមួយគ្នានេះដែរ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើបច្ចុប្បន្នភាពទិន្នន័យប្រចាំខែ ចំពោះពលករចំណាកស្រុក ត្រឡប់មកពីក្រៅប្រទេសវិញ ទាំងស្របច្បាប់ និងមិនស្របច្បាប់ សរុបចំនួន ១៥០.៨៨៥នាក់ ដែលក្នុងនោះមានស្ត្រី៥៤.៥៥៦នាក់ និង អនីតិជន៥៦៤នាក់ មានស្រី១៥៧នាក់។

កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តចំនួន៦ បានធ្វើការងារបង្ការទប់ស្កាត់ពលរដ្ឋខ្មែរ ដែលធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេសដោយខុសច្បាប់បានចំនួន៨២លើក មនុស្សចំនួន៥៩៣នាក់មានស្ត្រី១៩៧នាក់ ជាអនីតិជន ៣៤នាក់ ស្រី ០៧នាក់ ក្នុងនោះមាន ខេត្តបាត់ដំបងចំនួន៣០លើក ខេត្តកោះកុងចំនួន២៧លើក បន្ទាយមានជ័យចំនួន៨លើក តាកែវចំនួន៩លើក និងស្វាយរៀងចំនួន៥លើក។ ក្រោយពីបានទទួល និងឃាត់ខ្លួនពលរដ្ឋទាំងនោះ ក៍បានធ្វើកិច្ចសន្យាអប់រំ ណែនាំកុំឲ្យចំណាកស្រុកខុសច្បាប់ទៅក្រៅប្រទេសទៀត៕

Advertisement
Advertisement