Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

កម្ពុជាមានកំពង់ផែសរុបជាង​១រយកន្លែង

កំពង់ផែសមុទ្រ នៅក្រុងកំពង់សោម

ភ្នំពេញ — យោង​តាម​ការ​ចុះផ្សាយ​របស់ក្រសួងសាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​មានកំពង់ផែ​សរុបទាំងអស់ជាង ១រយកំពង់ផែ។

ក្នុងនោះ កំពង់ផែទន្លេមានសរុបទាំងអស់ចំនួន៧៨កំពង់ផែ ឋិតនៅតាមដងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងបណ្ដាខេត្តនានា ដោយឡែកកំពង់ផែសមុទ្រមាន ចំនួន២៧។

មុខងារកំពង់ផែទាំងនោះត្រូវបានបែងចែកចេញជាកំពង់ផែពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងផែប្រេងជាដើម និងត្រូវបានគ្រប់គ្រងដោយរដ្ឋផង និងឯកជនផង។

បើតាមការ​បញ្ជាក់របស់ក្រសួងសាធារណការ កំពង់ផែទាំងនោះ មានតួនាទីជំរុញសកម្មភាពពាណិជ្ជកម្មគ្រប់ប្រភេទក្នុងដំណើរការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ តំបន់ និង អន្តរជាតិ៕

Advertisement
Advertisement