Connect with us

Hi, what are you looking for?

ក្នុងស្រុក

បិទភូមិ​កោះតូច នៅកោះរ៉ុង មួយរយៈ ក្រោយ​រកឃើញ​មនុស្ស ៦នាក់វិជ្ជមានកូវីដ១៩

ព្រះសីហនុ — អាជ្ញាធរ​ក្រុង​កោះរ៉ុង បានសម្រេចធ្វើការ​បិទ​ភូមិ​កោះតូច នៃសង្កាត់កោះរ៉ុងសន្លឹម មួយ​រយៈពេល ដោយ​ផ្តើម​កាលពី​រសៀល​ថ្ងៃម្សិលមិញ ក្រោយ​ពីគេ​បានធ្វើតេស្ត​រកឃើញ​មនុស្ស​ចំនួន៦នាក់ វិជ្ជមាន​វីរុស​កូវីដ១៩។

តាមលោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានអោយដឹងថា យោងទៅ តាមលទ្ធផលនៃការតេស្តសំណាករកវីរុសកូវីដ-១៩ លើមនុស្សចំនួន ១៣៧ នាក់​ បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៦នាក់ ហើយអ្នកវិជ្ជមានទាំង ៦នាក់នេះ បានធ្វើការប្រាស្រ័យទាក់ទងជាមួយអ្នករស់នៅក្នុងភូមិជាមួយគ្នាជាច្រើនទៀត ហេតុនេះទើបរដ្ឋបាលក្រុង សំរេចបិទភូមិកោះតូច ដើម្បីធ្វើតេស្តសំណាករកវីរុសកូវិដ-១៩ លើប្រជាជនក្នុងភូមិទាំងអស់តែម្តង។

ទាក់ទងនឹងបញ្ហានេះដែរ ចំពោះការដឹងជញ្ជូនភ្ញៀវទេសចរណ៍ លោកអភិបាលក្រុងកោះរ៉ុង បានស្នើអោយម្ចាស់អាជីវកម្មដឹកភ្ញៀវទេសចរណ៍ទាំងអស់ សូមផ្អាកការដឹកភ្ញៀវចូលមកភូមិកោះតូចមួយរយ: ពេលខ្លីសិន រង់ចាំការជូនដំណឹងជាថ្មីម្តងទៀត ដោយ ឡែកចំពោះទូកដឹកទំនិញ រឺគ្រឿងឧបភោគ បរិភោគ គឺអាចចរាចរណ៍បានធម្មតា។

សូមជម្រាបថា អ្នកវិជ្ជមានទាំង ៦នាក់ ត្រូវបានក្រុមការងាររដ្ឋបាលក្រុងកោះរ៉ុង សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីសុខាភិបាលខេត្តព្រះសីហនុ រៀបចំបញ្ជូនមកកន្លែងសំរាកព្យាបាលនៅក្រុងព្រះសីហនុរួចរាល់ហើយ នៅល្ងាចថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ ២០២១៕

Advertisement
Advertisement