Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងប្រាប់​ពលរដ្ឋ​ឲ្យ​ទិញតេស្ត​រហ័ស​រកកូវីដ១៩ ដែលមាន​លេខ​បញ្ជិកាពីក្រសួងសុខាភិបាល ហាមទិញតាមអនឡាញ

ឧបករណ៍តេស្តរហ័សរកកូវីដ១៩

ភ្នំពេញ — តាម​រយៈ​សេចក្តីណែនាំមួយ​នៅថ្ងៃនេះ ក្រសួងសុខាភិបាល​កម្ពុជា បានបញ្ជាក់​ដល់ប្រជាពលរដ្ឋ​ដែលមាន​បំណងចង់ទិញ​តេស្តរហ័ស​អត់ទីហ្សែនកូវីដ១៩ សូមរកទិញឧបករណ៍​ដែលមាន​លេខបញ្ជិកាត្រឹមត្រូវ ពីឱសថស្ថាន ឬ​ឱសថស្ថានរងស្របច្បាប់ ហើយ​ត្រូវ​ជៀសវាង​ការ​ទិញ​ឧបករណ៍​តេស្តរហ័សនេះ ពី​តាម​ប្រព័ន្ធអនឡាញ​គ្រប់ប្រភេទ។

ក្រសួងថា ឧបករណ៍តេស្ត​រហ័សនេះ គឺ​តម្រូវ​ឲ្យ​មានការទុកដាក់ត្រឹមត្រូវ និង​ត្រូវ​មាន​ប្រភពច្បាស់លាស់ បើមិនដូច្នោះទេ អាចនឹង​ប្រឈម​ជាមួយតេស្តរហ័ស​ដែលមានគុណភាពមិនត្រឹមត្រូវ ឬអាច​ជាផលិតផល​ក្លែង​បន្លំទៀតផង។

Advertisement
Advertisement