Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជនសង្ស័យចំនួន ៣នាក់ លួចត្រង់ហ្វូអគ្គីសនី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ព្រះសីហនុ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កាលវេលាម៉ោង២៣និង០០នាទីនៅយប់ ថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០២១ សហការជាមួយកម្លាំងជំនាញប៉ុស្តិ៍នគរបាលសង្កាត់លេខ៣ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីចោរកម្ម (លួចត្រង់ហ្វូអគ្គីសនី) នៅចំណុចមុខបូរីគុជអាសុីស្ថិតនៅក្រុមទី១៤ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង ០៣នាក់ រួមមាន៖

ទី១-ឈ្មោះ ពេជ្យ រាជ្យ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នរស់នៅភូមិអូត្រេះ ឃុំស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ទី២-ឈ្មោះ ពេជ្យ ចាន់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងភ្លើងបច្ចុប្បន្នរស់នៅភូមិអូត្រេះ ឃុំស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ (ជាអ្នកដោះត្រង់ហ្វូ)។

ទី៣-ឈ្មោះ ង៉ែត ណារិត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

រីឯបក្សពួកចំនួន ០២នាក់ទៀត ឈ្មោះ ប្រាក់ និងឈ្មោះ ទាញ កម្លាំងជំនាញកំពុងធ្វើការស្វែងរកចាប់ខ្លួនបន្ត។

សមត្ថកិច្ចបានដកហូត វត្ថុតាងរួមមាន៖

-ដែកដង្កាប់ចំនួន ០១, សោរលេខ១៩, សោរលេខ២៤ ចំនួន០២ដើម, ក្បាលលេខ១៧ ចំនួន០១ដើម

-កន្ត្រៃកាត់ខ្សែភ្លើងចំនួន០២, ម៉ូតូ ១គ្រឿងម៉ាក HONDA.C១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ព្រះសីហនុ1D.3909

-ត្រង់ហ្វូម៉ាក FYJi ELECTRiC មួយគ្រឿង ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញកំពុង ធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីបន្តនីតិវិធី៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement