Connect with us

Hi, what are you looking for?

ក្នុងស្រុក

ខេត្តព្រះសីហនុរៀបចំអគារ​សម្រាប់ព្យាបាលអ្នកទោស ឬជនត្រូវចោទ ដែលមានជំងឺកូវីដ១៩

អគារសម្រាប់ព្យាបាលអ្នកទោសមានជំងឺកូវីដ១៩

ព្រះសីហនុ — អគារ​សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩​ដែលជា​ពិរុទ្ធជន ឬ​ជនត្រូវ​ចោទ ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុរៀបចំសាងសង់​នៅ​ខាងក្រោម​អគារជំងឺសួត ក្នុង​បរិវេណមន្ទីរពេទ្យបង្អែក​ខេត្តព្រះសីហនុ ដោយ​មាន​ ៤បន្ទប់ និង​អាច​ដាក់អ្នកជំងឺកូវីដ១៩ រហូត​ដល់ទៅ​៤០នាក់។

ក្នុង​ឱកាស​ចុះពិនិត្យ​អគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលជាពិរុទ្ធជន ឬជនដែលត្រូវចោទ កាលពី​រសៀលថ្ងៃទី២៧ កក្កដា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យប្រធានពន្ធនាគារខេត្ត នៅពេលដែលមានពិរុទ្ធជន ឬជនជាប់ចោទ ធ្វើតេស្តរកឃើញមានវិជ្ជមានកូវីដ-១៩ គឺត្រូវយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយទី១. គឺអាចគ្រប់គ្រងសន្តិសុខបានល្អក្នុងការព្យាបាល និងទី២. កាត់ផ្តាច់ការចម្លងទៅអ្នកទោសដ៏ទៃទៀតនៅក្នុងពន្ធនាគារ។

ម្យ៉ាងទៀតសកម្មភាពបង្ការទុកមុននេះ គឺជាវិធានការដ៏ល្អមួយ សម្រាប់ការគ្រប់គ្រងតាមដានអ្នកជំងឺកូវីដ មិនបង្កឱ្យឆ្លងទៅអ្នកដទៃ៕

Advertisement
Advertisement