Connect with us

Hi, what are you looking for?

ក្នុងស្រុក

វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ជាជំនួយអាមេរិក នឹង​ដឹកមកដល់កម្ពុជា​នៅថ្ងៃសុក្រខាងមុខ

ភ្នំពេញ — យោង​តាម​សេចក្តីប្រកាស​ព័ត៌មានរបស់ស្ថានទូតអាមេរិក​ប្រចាំ​កម្ពុជាបាន​ឲ្យដឹងថា វ៉ាក់សាំង​កូវីដ១៩ ប្រភេទ Johnson & Johnson ដែលជាជំនួយរបស់សហរដ្ឋអាមេរិកមកកាន់​កម្ពុជា ចំនួន១លានដូស នឹង​ដឹក​មកដល់ទីក្រុងភ្នំពេញ​ជា​បន្ត​បន្ទាប់​នៅ​ថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ​២០២១ខាងមុខនេះ។

បើតាម​សេចក្តីប្រកាសដដែល នៅព្រឹកថ្ងៃទី៣០ កក្កដា នោះ វ៉ាក់សាំងចំនួនពាក់កណ្តាល​នឹង​ដឹក​មក​ដល់ព្រលានយន្ត​​ហោះអន្តរជាតិភ្នំពេញ ហើយ​វ៉ាក់សាំង​ដែលនៅសេសសល់ នឹង​ត្រូវ​ដឹក​មក​ដល់​នៅ​ថ្ងៃចន្ទ ទី២ ខែសីហា។

ក្នុងពិធីទទួលវ៉ាក់សាំងនោះ នឹង​មាន​ចូលរួមពី លោកភារធារីស្ថានទូតអាមេរិក Ben wohlauer និងតំណាងរាជរដ្ឋាភិបាលកម្ពុជា អង្គការសុខភាពពិភព លោក និងអង្គការ UNICEF៕

Advertisement
Advertisement