Connect with us

Hi, what are you looking for?

ក្នុងស្រុក

តើអាណាព្យាបាល​ត្រូវ​មាន​ឯកសារអ្វីខ្លះ នៅពេល​នាំ​កុមារ​ទៅ​ចាក់វ៉ាក់សាំងកូវីដ១៩?

យុទ្ធនាការចាក់វ៉ាក់សាំងលើកុមារនឹងផ្តើមពីថ្ងៃទី១ សីហា

ភ្នំពេញ — យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនកុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ នឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ ដោយផ្តើមចេញពីរាជធានីភ្នំពេញ និងបន្តបន្ទាប់នៅខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុង ដែល គ.វ.ក-១៩ នឹងរៀបចំចាត់ចែងយុទ្ធនាការចាក់វ៉ាក់សាំងនេះ។

ដើម្បីឲ្យ​កុមារ និង​យុវវ័យ​អាចចាក់វ៉ាក់សាំងបាន តើ​អាណាព្យាបាល ត្រូវ​មានឯកសារអ្វីខ្លះ ទើបក្រុមគ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ចាក់?

យុទ្ធនាការចាក់វ៉ាក់សាំងលើកុមារនឹងផ្តើមពីថ្ងៃទី១ សីហា

តាមរយៈកិច្ចសំភាសន៍រវាងលោ​កជំទាវវេជ្ជបណ្ឌិត​ ឱ វណ្ណឌីន​ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ និងជាប្រធាន​គណៈកម្មការ​ចំពោះកិច្ច​ចាក់វ៉ាក់សាំង​ការពារជំងឺ​កូវីដ-១៩ ជាមួយទូរទស្សន៍ BTV បានឲ្យដឹងថា ឯកសារចាំបាច់ ដែលអាណាព្យាបាលត្រូវមានពេលនាំកូន ក្មួយ និងចៅ សម្រាប់យកទៅបង្ហាញពេលចាក់វ៉ាក់សាំងរួមមាន៖

+ ទី១ សំបុត្រកំណើត ដើម្បីកំណត់ឲ្យបានត្រឹមត្រូវនូវអាសយដ្ឋាន និងអាយុពិតប្រាកដរបស់កុមារ

+ ទី២ ប្រសិនបើមិនមានសំបុទ្រកំណើតទេ ក៏អាចមានជា passport ក៏បានដែរ

+ ទី៣ បើមិនមាន passport ទេ គឺអាចសៀវភៅគ្រួសារ ជាទូទៅក្រុមគ្រួសារនីមួយៗតែងតែមានសៀវភៅគ្រួសារ។ នេះគឺជាឯកសារគតិយុត្តិ ដែលតម្រូវឲ្យបងប្អូនដែលនាំកូន ក្មួយ ចៅ ទៅចាក់វ៉ាក់សាំង គឺកាន់យកទៅជាមួយ។

Advertisement
Advertisement