Connect with us

Hi, what are you looking for?

ក្នុងស្រុក

រាជធានីភ្នំពេញ ដាក់បំរាមគោចរ​រយៈពេល២សប្តាហ៍ ដោយ​ផ្អាកការធ្វើចរាចរណ៍ពីម៉ោង២១ ដល់ ម៉ោង ៣ភ្លឺ

ភ្នំពេញ — នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បាន​សម្រេច​ដាក់ចេញវិធានការរដ្ឋបាល នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ ដោយ​គិតពីម៉ោង ២៣៖៥៩នាទី ថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

វិធានការរដ្ឋបាលទាំងនោះរួមមាន ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សាលារៀន, អាជីវកម្ម​ក្លឹបកម្សាន្ត, រមណីយដ្ឋាន, សារមន្ទីរ, សួនកុមារ, អាជីវកម្ម​ម៉ាស្សា, ហាង​លក់ និង​សេពគ្រឿងស្រវឹង, រោងភាពយន្ត រោងសម្តែងសិល្បៈ និង​មជ្ឈមណ្ឌល​កីឡាគ្រប់ប្រភេទ។

ក្នុង​អំឡុងពេល នៃការ​ដាក់ចេញវិធានការរដ្ឋបាលនេះ ក៏​មាន​ការ​ផ្អាក​ជា​បណ្តោះអាសន្ន​ការ​ជួបជុំ ឬការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ដែលមាន​មនុស្ស​ចូលរួម​លើសពី១០នាក់។ ហើយ​ការ​ប្រមូលផ្តុំ​មនុស្ស​ដើម្បីសេព​គ្រឿងស្រវឹង ក៏​ត្រូវ​បានហាមឃាត់ផងដែរ។

ជាមួយ​គ្នា​នេះ បំរាមគោចរ ក៏​ត្រូវ​បានអនុវត្ត​ដែរ ដោយ​ហាមឃាត់ការធ្វើចរាចរណ៦ និង​សកម្មភាព​ការងារមុខរបរ ឬអាជីវកម្ម នៅចន្លោះ​ម៉ោង ២១ ដល់​ម៉ោង ៣ភ្លឺ៕

Advertisement
Advertisement