Connect with us

Hi, what are you looking for?

ក្នុងស្រុក

បិទ​ការ​ចូលទស្សនាប្រាសាទនានា​ក្នុង​រមណីយដ្ឋានអង្គរ

នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០២១នេះ អាជ្ញាធរ​ជាតិអប្សរា រួម​និងគ្រឹះស្ថានអង្គរ បានចេញសេចក្តីជូនដំណឹងរួមគ្នា ពីការ​បិទការចូលទស្សនាប្រាសាទនានា និង​ផ្អាក​ការ​លក់សំបុត្រ​ចូលទស្សនា​នៅ​ក្នុង​រមណីយដ្ឋានអង្គរ។

ការបិទនេះ គឺដោយ​អនុលោមតាមសេចក្តីសម្រេច​របស់រាជរដ្ឋាភិបាលស្តីពីការ​បិទខ្ទប់ភូមិ​សាស្រ្ត​ខេត្ត​កោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និង​សៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាល​ក្នុង​សហគមន៍ នៃមេរោគកូវីដ១៩ ប្រភេទ​ដែលតា។

Advertisement
Advertisement