Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ការដោះដូរតាមច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម នៅ​តែដំណើរ​ការ​ធម្មតា ខណៈ​ប្រជាជនត្រូវ​ហាមឆ្លង​ព្រំដែន

ត្បូងឃ្មុំ — បើទោះបីជា​ប្រជាជនកម្ពុជា និង​វៀតណាម ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ឆ្លង​កាត់ព្រំដែន ដើម្បី​ការ​ពារ​ការ​រាតត្បាត នៃ​ជំងឺកូវីដ​១៩​ក្តី ប៉ុន្តែ​សកម្មភាព​ពាណិជ្ជកម្ម នៃ​ប្រទេស​ទាំងពីរ​នៅ​តែ​ដំណើរ​ជា​ធម្មតា ដោយ​រថយន្ត​ដឹកទំនិញ​ទាំងអស់​អាច​ឆ្លង​កាត់ព្រំដែន ដោយ​គ្រាន់តែ​ធ្វើ​ការ​ផ្លាស់ប្តូរ​អ្នក​បើកបរ​ប៉ុណ្ណោះ។

មន្រ្តីប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ថ្លុង ស្ថិត​ក្នុង​ស្រុកពញាក្រែក ខេត្ត​ត្បូង​ឃ្មុំ បាន​ថ្លែង​ឲ្យដឹងថា ដំណើរការចរាចរណ៍ទំនិញទៅមកតាមព្រំដែន នៅ​តែ​ប្រព្រឹត្ត​ទៅ​ជាប្រក្រតី គឺចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៥ល្ងាច ក្នុងនោះ ចំពោះសកម្មភាពដឹកចេញទៅវៀតណាម គឺរថយន្តអនុញ្ញាតឲ្យចូលដោយដោះដូរអ្នកបើកបរនៅតំបន់ ស ដោយមានការបាញ់អាកុលទៅលើឡាន សម្លាប់មេរោគ ពីមន្ត្រីចតាលីស័ក។

ចំពោះសកម្មភាពដឹកចូលក្នុងកម្ពុជា គឺរថយន្តដឹករបស់វៀតណាម ត្រូវសាងទំនិញនៅតំបន់ ស ដូចគ្នា ក្នុងនោះមាន២វិធី ដោយរថយន្តសណ្តោងរ៉ឺម៉កដឹកទំនិញវៀតណាម ត្រូវមកដោះដូរក្បាលរថយន្តសណ្តោង រីឯរថយន្តដែលមិនមានសណ្តោងរ៉ឺម៉ក ត្រូវប្តូរតៃកុងរថយន្ត។

បើតាមការ​បញ្ជាក់​របស់​មន្រ្តី​ថា កសិផលកម្ពុជាដែលដឹកទៅវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង និងច្រកទ្វារទ្វេភាគីដារភាគច្រើនគឺជាដំឡូងមី ក៍ដូចជាបន្លែ និងផ្លែឈើមានស្វាយចន្ទី ស្វាយកែវរមៀតជាដើម។

ដោយឡែកខាងវៀតណាមវិញទំនិញដែលដឹកចូលមកកម្ពុជាភាគច្រើនគឺចំណីសត្វ ថ្នាំសម្លាប់សត្វល្អិត ជីគីមី ព្រមទាំងឥវ៉ាន់ចាប់ហ៊ួយមួយចំនួន ជាដើម៕

Advertisement
Advertisement