Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជីវករខ្មែរលក់ដូរនៅផ្សាររោងក្លឿ៦នាក់ ហែលទឹកកាត់អូរព្រំដែនពីប្រទេសថៃ ចូលមកកម្ពុជា

_

កម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនលេខ៨៩១បានអោយដឹងថា ប្រជាពលរដ្ឋខ្មែរចំនួន៦នាក់ បានឆ្លងដែនដោយហែលទឹកកាត់អូរព្រំដែនចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជា ត្រង់ចំណុចគោលដៅរោងម៉ាស៊ីនក្រុមហ៊ុនក្រេនដាយម៉ន ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងប៉ុស្តិ៍នក្បាលស្ពាននៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ឃាត់ខ្លួនបាននៅវេលាម៉ោង៤និង២០នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ។

_

នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកប៉ុស្តិ៍ក្បាលស្ពាន បាន ឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរទាំង៦នាក់ដែលឃាត់ខ្លួន គឺជាអាជីករលក់ដូរនៅផ្សាររោងក្លឿ ប្រទេសថៃ ដែលមានទីលំនៅ រស់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរ:សេនីយ៍ត្រីសែម សាមឿនបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ប្រជាពលរដ្ឋទាំង៦នាក់នោះបានប្រគល់ទៅឲ្យ អាជ្ញាធរក្រុងប៉ោយប៉ែតដើម្បីដឹកយកទៅធ្វើតេស្តរកមេរោគកូវីត.១៩ នៅចំណុចសំចត ( CQ2 )នៃសាលាវិទ្យាល័យនិមិត្ត ស្ថិតក្នុងភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សូមជម្រាបថាខេត្តបន្ទាយមានជ័យនឹងបិទព្រំដែនជាមួយខេត្តស្រះកែវ ប្រទេសថៃរយពេលៈ១៤ថ្ងៃចាប់ពីម៉ោង ១២យប់នេះដើម្បីទប់ស្កាត់ការរាលដាលមេរោគថ្មី ដែលតា៕

Advertisement
Advertisement