Connect with us

Hi, what are you looking for?

ក្នុងស្រុក

វ៉ាក់សាំងកូវីដ១៩ ជំនួយអាមេរិក Johnson & Johnson បានដឹកមកដល់កម្ពុជាហើយ

វ៉ាក់សាំងជំនួយអាមេរិកដឹកតាមយន្តហោះមកដល់កម្ពុជា

ភ្នំពេញ —  វ៉ាក់សាំងកូវីដ១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បាន​ដឹកមកដល់ប្រទេសកម្ពុជាហើយ នៅវេលាម៉ោង​ប្រមាណ៧ព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ។

វ៉ាក់សាំងជំនួយអាមេរិកដឹកតាមយន្តហោះមកដល់កម្ពុជា

សូម​បញ្ជាក់ថា សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន ១លានដូសដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ហើយ​វ៉ាក់សាំងដែលមកដល់ថ្ងៃនេះ មានចំនួន ៥០ម៉ឺនដូស ដោយឡែកចំនួន ៥០ម៉ឺនដូស រំពឹងដឹកមកដល់ថ្ងៃទី០២ ខែសីហា។

ស្ថានទូតអាមេរិក បានប្រកាសថា អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។

ការមកដល់នៃវ៉ាក់សាំងជាជំនួយរបស់អាមេរិកនេះ នឹងមានរៀបចំពិធីប្រគល់ និងទទួលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងអញ្ជើញទទួលវ៉ាក់សាំងនេះ។

ពិធីនេះក៏មានការចូលរួមពីភារធារីស្ថានទូតអាមេរិក លោក Ben wohlauer, តំណាងអង្គការសុខភាពពិភពលោក និងអង្គការ UNICEF ផងដែរ៕

Advertisement
Advertisement