Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងសុខាភិបាលប្រកាសឲ្យខេត្តចំនួន២២ ព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាលនៅផ្ទះ

ភ្នំពេញ — ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី៣០ កក្កដានេះ បានប្រកាសដាក់ឱ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅតាមផ្ទះ ក្នុងភូមិសាស្ត្រខេត្តចំនួន២២។

ខេត្តទាំង២២នោះ រួមមាន៖ ខេត្ត​បាត់ដំបង ប៉ៃលិន ពោធិសាត់ កំពង់ឆ្នាំង កោះកុង ព្រះស៊ីហនុ កំពត កែប តាកែវ កំពង់ស្ពឺ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ព្រៃវែង និងស្វាយរៀង។

បើតាមសេចក្តីប្រកាសរបស់ក្រសួង អភិបាល នៃគណៈអភិបាលខេត្តទាំងនោះ ត្រូវពិនិត្យ និងរៀបចំលក្ខណៈសម្បត្តិ និងពេលវេលាសមស្រប ដើម្បីដាក់ឱ្យដំណើរការព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅផ្ទះក្នុងភូមិសាស្ត្រខេត្ត នីមួយៗ៕

Advertisement
Advertisement