ក្នុងស្រុក

កម្ពុជាបង្កើតក្រុមការងារសិក្សានិងស្រាវជ្រាវថ្នាំព្យាបាលជំងឺកូវីដ-១៩

ចុះផ្សាយ

ថ្ងៃ

ភ្នំពេញ — រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី៣០ កក្កដានេះ បានចេញសេចក្តីសម្រេចរបស់ស្តីពីការបង្កើតក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារសម្រាបប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ក្រុមការងារនេះមានសមាជិកចំនួន ១៤រូប ដែលសុទ្ធសឹងតែជា​វេជ្ជបណ្ឌិតចំណានៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​ភារកិច្ច៖

– ស្រាវជ្រាវ និង​ស្វែង​រក​ឱសថ​ដែលមានប្រសិទ្ធភាពខ្ពស់ និង​ដែលត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​ព្យាបាល ឬ​បង្ការ​ជំងឺកូវីដ១៩

ផ្សាយពាណិជ្ជ.

– សិក្សា ស្រាវជ្រាវ និងស្វែងរកឧបករណ៍តស្ករកមេរោគកូវីដ-១៩ ដែលមានប្រសិទ្ធភាព, ភាពងាយ ស្រួលក្នុងការប្រើប្រាស់ និងតំលៃទាបសមរម្យ

– សិក្សា ស្រាវជ្រាវ និងស្វែងរកបរិក្ខារពេទ្យចាំបាច់ដទៃទៀត ដើម្បីបម្រើឱ្យការប្រយុទ្ធនឹងជំងឺកូវីដ-១៩

–ធ្វើទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនផលិតឱសថបទេស ឬបណ្តាញចែកចាយឱសថបរទេស ឬ អង្គការ ឬភ្នាក់ងារអន្តរជាតិដែលធ្វើការពាក់ព័ន្ធនឹងឱសថ ដើម្បីស្វែងរកឱសថសម្រាប់ការព្យាបាល ឬការបង្ការជំងឺកវីដ-១៩ និងទទួលបាននូវព័ត៌មានចាំបាច់ផ្សេងៗពាក់ព័ន្ធនឹងឱសថនោះ – ធ្វើទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនផលិត ឬបណ្ដាញចែកចាយឧបករណ៍តេស្តរកមេរោគកូវីដ-១៩ និងបរិក្ខារដទៃទៀតសម្រាប់បម្រើឱ្យការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីទទួលបានព័ត៌មានចាំបាច់ ផ្សេងៗពាក់ព័ន្ធនឹងឧបករណ៍តេស្ត ឬបរិក្ខារទាំងនោះ

-សិក្សាអំពីសុវត្ថិភាព និងប្រសិទ្ធភាពនៃឱសថ សម្រាប់បម្រើឱ្យការបង្ការ ឬការព្យាបាលជំងឺកូវីដ-១៩ – ផ្តល់អនុសាសន៍អំពីការដាក់ឱ្យប្រើប្រាស់ឱសថសម្រាប់ការបង្ការ ឬព្យាបាលជំងឺកូវីដ-១៩

– ផ្តល់អនុសាសន៍អំពីការដាក់ឱ្យប្រើប្រាស់ឧបករណ៍តេស្តរកមេរោគកូដ-១៩ ក៏ដូចជាបរិក្ខារដទៃទៀត សម្រាប់បម្រើឱ្យការប្រយុទ្ធនឹងជំងឺកូដ ១៩

– ផ្តល់អនុសាសន៍ពាក់ព័ន្ធនឹងការជំរុញការនាំចូលឱសថសម្រាប់ការបង្ការ ឬការព្យាបាលជំងឺកូវីដ-១៩, និងឧបករណ៍តេស្តរកមេរោគកូវី៨-១៩ ក៏ដូចជាបរិក្ខារដទៃទៀតសម្រាប់បម្រើឱ្យការប្រយុទ្ធនឹងជំងឺកូវីដ-១៩

– ផ្តល់អនុសាសន៍ពាក់ព័ន្ធនឹងការជំរុញការចែកចាយឱ្យបានទូលំទូលាយនូវឱសថសម្រាប់ការបង្ការ ឬព្យាបាលជំងឺកូវីដ-១៩ ឬឧបករណ៍តស្ករហ័សរកមេរោគកូវី៨-១៩ នៅតាមឱសថស្ថាននានា ឬទី កន្លែងសមស្របផ្សេងទៀតនៅទូទាំងប្រទេស

– ចងក្រងរបាយការណ៍សិក្សា វិភាគ ស្រាវជ្រាវ និងផ្តល់អនុសាសន៍ទាក់ទងនឹងឱសថសម្រាប់ការបង្ការ ឬការព្យាបាលជំងឺកូវីដ-១៩ និងឧបករណ៍តេស្តរកមេរោគកូវីដ-១៩ ក៏ដូចជាបរិក្ខារដទៃទៀតសម្រាប់ បម្រើឱ្យការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជូនគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

– អនុវត្តការងារពាក់ព័ន្ធផ្សេងទៀត តាមការចាំបាច់ ដើម្បីបម្រើឱ្យការបង្ការ ការព្យាបាល ឬការប្រយុទ្ធ នឹងជំងឺកូវីដ-១៩ – អនុវត្តការងារផ្សេងទៀត តាមការប្រគល់ភារកិច្ចរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ-១៩។

Advertisement
Advertisement
error: Content is protected !!