Connect with us

Hi, what are you looking for?

ក្នុងស្រុក

វីរុស​បំប្លែងថ្មី Delta បានឆ្លងមកដល់រាជធានីភ្នំពេញ​ចំនួន ៥ករណី ក្នុង​ចំណោម​ជាង​១រយករណីនៅទូទាំងប្រទេស

យោង​តាម​សេចក្តីជូនដំណឹ​ងបន្ទាន់​របស់ក្រសួងសុខាភិបាល​កាលពីវេលាម៉ោងប្រមាណជិត​១១យប់មិញ បាន​ឲ្យដឹងថា នៅថ្ងៃទី៣០ ខែកក្កដា និង​ថ្ងៃទី១ ខែសីហា គេបានរកឃើញ​ករណី​វីរុស​កូវីដ១៩ បំប្លែងថ្មី​សរុបចំនួន ១០៩ករណី ក្នុងនោះ​នៅរាជធានីភ្នំពេញមាន​ចំនួន ៥ករណី កំពង់ចាម ២ករណី ត្បូងឃ្មុំ ២ករណី និងព្រៃវែង ២ករណី។

ករណីរកឃើញ​នៅ​រាជធានីភ្នំពេញ ១ករណីគឺជា​ពលករមកពីថៃ, ៤ករណី ជាអ្នកជំងឺមកមន្ទីរពេទ្យ​កាល់ម៉ែតខាងរោគស្រ្តី, បុគ្គលិក​អនាម័យម្នាក់ និង​អ្នកជំងឺផ្នែក​សង្រ្គោះបន្ទាន់ម្នាក់​នៅមន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត និង​អ្នកដំណើរបរទេស​ពីប្រទេស​ម៉ាឡេស៊ី ១នាក់។

ដោយ​ឡែ​កនៅខេត្តកំពង់ចាម ជាអ្នក​ភូមិ​ស្គន់ ស្រុកជើងព្រៃ និងពលករមកពីថៃ១នាក់, ខេត្តត្បូងឃ្មុំ ២នាក់ជាពលករមកពីថៃ និងព្រៃវែងចំនួន ២នាក់ ក៏ជាពលករមកពីថៃ។

សូមអានសេចក្តីជូនដំណឹង៖

Advertisement
Advertisement