Connect with us

Hi, what are you looking for?

ក្នុងស្រុក

រកឃើញមនុស្ស៨នាក់វិជ្ជមានកូវីដ១៩ នៅខណ្ឌពោធិ៍សែនជ័យ ខណៈតំបន់មួយចំនួននៅខណ្ឌឬស្សីកែវ និង​ទួលគោកត្រូវបិទខ្ទប់

ភ្នំពេញ — អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាស​នៅព្រឹកព្រលឹមថ្ងៃនេះថា គេ​បានរកឃើញអ្នកឆ្លង វីរុសកូវីដ-១៩ ចំនួន ៨ នាក់ ស្នៅក្នុងប្រតិបត្តិការស្វែងរក អ្នកសង្ស័យដែលជាប់ពាក់ព័ន្ធជាមួយអ្នកដែលបានឆ្លង វីរុសកូវីដ-១៩ បំប្លែងថ្មី Delta កាលពីយប់ថ្ងៃទី ២ សីហា នៅ ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

ក្រុមគ្រូពេទ្យចុះយកសំណាក

យ៉ាងណាមិញ ករណីរកឃើញថ្មីនេះ មិនទាន់ត្រូវបានបញ្ជាក់ច្បាស់ថា ជាករណីឆ្លងវីរុសបំប្លែងថ្មី Delta នោះទេ ដោយក្រុមការងារពាក់ព័ន្ធកំពុងវិភាគសំណាក លម្អិត នៅមន្ទីរពិសោធន៍។

ជាមួយ​គ្នា​នេះដែរ នៅ​ល្ងាច​ថ្ងៃទី២ សីហា នោះដែរ រដ្ឋបាល​រាជធានីភ្នំពេញ បាន​ចេញ​សេចក្តីសម្រេចចំនួន២ ដោយ​ធ្វើការ​បិទ​ខ្ទប់ច្រក​ផ្លូវ​លេខ ៣៧២, ៣៧២Z ផ្លូវលេខ ៣៦២ ស្ថិត​ក្នុង​ភូមិ​៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក និង​បិទ​ខ្ទប់​កំណាត់ផ្លូវលេខ ៩៣ ស្ថិត​ក្នុង​ភូមិ​ផ្សារ​តូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ដោយ​ទីតាំងនោះ​មាន​ការ​សង្ស័យ​ជាប់ពាក់ព័ន្ធមេរោគ​បំប្លែងខ្លួនថ្មី ប្រភេទ​ដែលតា។

_

ទីតាំងដែលត្រូវបិទខ្ទប់ទាំងនេះ នឹងត្រូវហាមឃាត់​មិន​ឲ្យ​មាន​ការចេញចូល និង​ការ​ជួបជុំមនុស្ស រយៈ​ពេល​១៤ថ្ងៃ ដោយ​គិត​ចាប់ពីម៉ោងសូន្យ ថ្ងៃទី៣ សីហា រហូតដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ​២០២១។

សូម​បញ្ជាក់ថា កាលពីសប្តាហ៍កន្លងទៅនេះ រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើការ​សម្រេច​បិទ​ខ្ទប់​ខេត្ត​ចំនួន៨​ជាប់​ព្រំដែន​កម្ពុជា-ថៃ រយៈពេល​១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លង​រាលដាល នៃជំងឺកូវីដ១៩ ប្រភេទដែលតា ពីពលករខ្មែរ​ត្រឡប់មកពីប្រទេសថៃ។ បើទោះជាមានការបិទខ្ទប់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ក៏ដោយ កាលពីពាក់កណ្តាលយប់ថ្ងៃម្សិលមិញ ក្រសួងសុខាភិបាល​កម្ពុជា បានប្រកាសពីការ​រកឃើញ​ករណីជំងឺកូវីដ១៩ ប្រភេទ​បំប្លែងថ្មី ដែលតា ចំនួន ៥ករណី​នៅ​រាជធានីភ្នំពេញ ខណៈ​ដែលខេត្ត​កំពង់ចាម ព្រៃវែង និង​ត្បូងឃ្មុំ ក៏​ត្រូវរកឃើញផងដែរ៕

Advertisement
Advertisement