Connect with us

Hi, what are you looking for?

ក្នុងស្រុក

បិទផ្សារសិរីសោភ័ណ្ឌ បន្ទាប់ពីរកឃើញមនុស្ស២៤នាក់វិជ្ជមានកូវីដ-១៩

បន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចបិទផ្សារសិរីសោភ័ណ ស្ថិតនៅក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញមនុស្ស២៤នាក់ ក្នុងនោះមានក្មេង២នាក់​មាន​វិជ្ជមានកូវីដ-១៩ ។

ទិដ្ឋភា ពផ្សារសិរីសោភ័ណ្ធ នៃខេត្តឧត្តរមានជ័យ

លោក អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យបាន​ថ្លែថា « រដ្ឋបាលខេត្តបានសហការជាមួយក្រុមគ្រូពេទ្យបានយកសំណាកអាជីវករលក់ដូរក្នុងផ្សារសិរីសោភ័ណ ជាង៦០០នាក់ ទៅធ្វើតេស្តរហ័ស រកឃើញអាជីវករកើតជំងឺកូវីដ១៩ មានចំនួន២៤នាក់ ធ្វើតេស្ត រហូតដល់ម៉ោងមួយកន្លះ ក្រុមគ្រូពេទ្យបានយកអ្នកវិជ្ជមានទៅព្យាបាលនៅមន្ទីរពេទ្យអស់ហើយ ការធ្វើតេស្តចប់អាចនៅមានអ្នកកើតជំងឺកូវីដ១៩ នេះបន្តទៀត »

លោកបានបន្តថា « អ្នកមានវិជ្ជមានជំងឺកូវីដ១៩ រួមជាមួយអ្នកពាក់ព័ន្ធខាងលើបានធ្វើដំណើរចេញចូលក្នុងផ្សារសិរីសោភ័ណ ជារៀងរាល់ថ្ងៃ ដូច្នេះ ដើម្បីចៀសវាងការរីករាលដាលជំងឺកូវីដ១៩ កាន់តែមានភាពធ្ងន់ធ្ងរដល់សង្គមរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចគោលការណ៍ និងធ្វើការបិទជាបណ្ដោះអាសន្ន នូវការលក់ដូរគ្រប់ប្រភេទនៅក្នុងផ្សារសិរីសោភ័ណ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតមានការជូនដំណឹងឡើងវិញ »

 

 

Advertisement
Advertisement