Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រុមគ្រឿងចក្រអាងខ្នងអភិបាលរងខេត្តតាកែវ ដើរកាយដីមិនសុំច្បាប់អាជ្ញាធរមូលដ្ឋាន

សកម្មភាពក្រុមគ្រឿងចក្រកាយដី

តាកែវ — ពលរដ្ឋបានឲ្យ​ដឹងថា ក្រុមគ្រឿងចក្រមួយក្រុមបានមក​ធ្វើសកម្មភាពកាយដីបឹងរបស់រដ្ឋ ស្ថិត​នៅ​ចំណុច​បឹងទួលរលក ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ដោយគ្មានការសុំច្បាប់ពីអាជ្ញាធរមូលដ្ឋានឡើយ ព្រោះតែ​គេ​យកឈ្មោះថ្នាក់ដឹងនាំខេត្តតាកែវម្នាក់មកកាង។

សកម្មភាពក្រុមគ្រឿងចក្រកាយដី

ពលរដ្ឋថា ក្រុមគ្រឿងចក្បានយកឈ្មោះលោក ខាន់ សុខា អភិបាលរងខេត្តតាកែវ ដោយថាជាអ្នកអនុញ្ញាតិអោយកាយដីក្នុងបឹងទួលរលកនេះលក់ ដោយមិនចាំបាច់សុំច្បាប់អនុញ្ញាតិនោះទេ។

ពាក់ពន្ធ័ករណីនេះ យើងមិនអាចទាក់ទងសុំការបំភ្លឺលោក ខាន់ សុខា អភិបាលរងខេត្តតាកែវបានទេ ដោយទូរសព្ទ័មិនចូល។

យ៉ាងណាក៏ដោយ ក្រោយ​ពីដឹងព័ត៌មាននេះ លោក អ៊ូច ភា អភិបាលខេត្តតាកែវ កាលពីថ្ងៃអាទិត្យ បានបញ្ជាឲ្យ​មន្ត្រីក្រោមឪវាទចុះទៅចាប់ក្រឿងចក្រខាងលើ តែម្ចាស់គ្រឿងចក្រដឹងខ្លួនទាន់ ក៏នាំគ្នារត់អស់ទៅ៕

Advertisement
Advertisement