Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរអប្សរាចុះទប់ស្កាត់ការទន្ទ្រានព្រៃយកដីពីក្រុមពលរដ្ឋក្នុងតំបន់ការពារ

អាជ្ញាធរអប្សរាថា ពលរដ្ឋទាំងនេះ ត្រូវ​បានឈ្មួញប្រើប្រាស់ ជាលេស​ដើម្បីទន្រ្ទានយកដីរដ្ឋ

សៀមរាប — អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៧ សីហា ម្សិលមិញ​ បានចុះទប់ស្កាត់ការទន្ទ្រានព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ ពីសំណាក់ពលរដ្ឋប្រមាណជាង១០នាក់ នៅចំណុចភូមិចំនួនពីរ គឺភូមិគីរីមីនន្ទ និងភូមិតាប៉ាង ក្នុងឃុំអំពិល ស្រុកប្រាសាទបាគង នៃខេត្ត សៀមរាប។

_

ការចុះទប់ស្កាត់នេះ គឺ​ក្រោយ​ពីពលរដ្ឋទាំងនោះបានយកកូនស្វាយចន្ទីទៅដាំលើដីព្រៃ និងដីស្រែ ដែលជាដីសាធារណ:របស់រដ្ឋ ស្ថិតក្នុងតំបន់ការពារដោយអាជ្ញាធរអប្សរា ខណៈ​ក្រុមពលរដ្ឋបានអះអាងថា ដីខាងលើដែលមានទំហ៊ំជាង១០០ហិកតាជារបស់ពួកគាត់។

ជាមួយនឹងការអះអាងបែបនេះ មន្ត្រីអាជ្ញាធរអប្សរាបានលើកឡើងថា ដីខាងលើនេះជាកម្មសិទ្ធិរបស់រដ្ឋ ដែលត្រូវបានការពារដោយអាជ្ញាធរជាតិអប្សរា ហើយ​តាមការស្រាវជ្រាវក្រុមពលរដ្ឋខាងលើ មិនមានដីនៅទីតាំងកើតហេតុនោះទេ ហើយ​តាមពិតទៅ​ពួកគាត់(ពលរដ្ឋ)មួយចំនួនជាកម្មកររបស់បុគ្គលជាមេឈ្មួញដីដ៏ល្បីឈ្មោះម្នាក់ ឯមួយចំនួនទៀតគឺបុគ្គលមេឈ្មួញដីជួលឲ្យ​មកដាំកូនស្វាយចន្ទី ក្រោមលេសពលរដ្ឋអាស្រ័យផលតែប៉ុណ្ណោះ។

_

ជាមួយនឹងការបញ្ជាក់បែបនេះ អាជ្ញាធរជាតិអប្សរា ក៍បានអំពាវនាវដល់ក្រុមពលរដ្ឋខាងលើ បញ្ឍប់ការទន្រ្ទានព្រៃ និងដកខ្លួនចេញពីការរំលោភបំពានដីរបស់រដ្ឋ ក្រោមការញុះញង់របស់បុគ្គលមេឈ្មួញដី ត្បិតអាជ្ញាធរអប្សរា និងអនុវត្តតាមផ្លូវតុលាការ ប្រសិន បើនៅតែបំពានលើសម្បត្តិរដ្ឋ៕

ដោយ៖ តាំង ហូ

Advertisement
Advertisement