Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឃុំខ្លួនជនជាតិព្នងម្នាក់ពាក់ព័ន្ធករណីហិង្សា និងគ្រឿងញៀន

មណ្ឌលគិរី : ការិយាល័យអយ្យការអមសាលាដំបូងខេត្តនមណ្ឌលគិរី កាលពីថ្ងៃទី២៣ សីហា ម្សិលមិញ បាន សម្រេចឃុំខ្លួនបុរសជនជាតិព្នងម្នាក់ពាក់ព័ន្ធករណីហិង្សា និងប្រើប្រាស់គ្រឿងញៀន ។

ជនសង្ស័យឈ្មោះ​ កាយ​ អុីន ភេទប្រុស​ អាយុ២៣ឆ្នាំ​ ជនជាតិព្នង រងការចោទប្រកាន់ថា បានវាយទៅលើឈ្មោះ ឌឿន ដុល ជនជាតិព្នងដូចគ្នាឲ្យរងរបួសបែកក្រោមភ្នែកខាងស្ដាំក្នុងបរិវេណផ្ទះជនរងគ្រោះ នៅក្រុមពូពុល​ ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង​ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២២ សីហា ឆ្នាំ ២០២១ ។ ក្រោយមកសមត្ថកិច្ច នៃអធិការដ្ឋានស្រុកអូររាំងក៏បានធ្វើតេស្តទឹកនោមជនសង្ស័យ រកឃើញសារជាតិញៀនមួយករណីទៀត ៕

ជនរងគ្រោះ

Advertisement
Advertisement