Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឃាត់ខ្លួនមេខ្យល់២នាក់ បម្រុង​នាំ​មនុស្ស​៦នាក់ឆ្លងដែនទៅកាន់ប្រទេសថៃ

_

កាលពីវេលាម៉ោងប្រមាណ១១ និង​៣០នាតី ថ្ងៃទី២៣ ខែសីហា ឆ្នាំ​២០២១ម្សិលមិញ កម្លាំង​អធិការនគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍ការពារព្រំដែនគីឡូ១៣ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ ប្រចាំការតាមមាត់អូរព្រំដែន បានធ្វើការបង្ក្រាបករណីនាំមនុស្សឆ្លងដែន នៅចំណុចដីថៃជាប់មាត់អូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្ត្រភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

_

យោងតាមរបាយការណ៍របស់សមត្ថកិច្ចថា ក្នុងការបង្រ្កាបនោះ សមត្ថកិច្ច​បានឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ចំនួន០២នាក់ និងប្រជាពលរដ្ឋ ដែលសន្និដ្ឋានថាជាពលករក្នុងអំពើនាំចេញនេះចំនួន ០៦នាក់ ក្នុងនោះស្រីចំនួន ០៤នាក់។

មេខ្យល់ទាំង២នាក់ខាងលើ ១.ឈ្មោះ យឹម ជឿន ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង និង២.ឈ្មោះ មិត្ត ពេជ្រ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

បច្ចុប្បន្ន​ជនសង្ស័យជាមេខ្យល់ចំនួន ០២នាក់ខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ រីឯប្រជាពលរដ្ឋរងគ្រោះទាំង០៦នាក់ សមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងចុះកិច្ចសន្យារួចឱ្យវិលត្រឡប់ទៅមូលដ្ឋានវិញ៕

Advertisement
Advertisement