Connect with us

Hi, what are you looking for?

ក្នុងស្រុក

បុរសដែល​ត្រូវ​ទឹក​ហូរ​គួចតាមប្រឡាយកាលពី​ម្សិលមិញ នៅ​ក្រុងព្រះសីហនុ ​រកឃើញ​សាកសព​ហើយ​!

ជនរងគ្រោះម្នាក់ដែលត្រូវ​បានទឹកកួចយកទៅបាត់ ក្នុង​កំឡុង​ពេលភ្លៀងធ្លាក់ខ្លាំង​កាលពី​ព្រលប់ថ្ងៃម្សិលមិញ នៅ​ក្បែរ​សាលា​ដុនបូស្កូ ក្នុង​ភូមិ៥ សង្កាត់លេខ៤ ក្រុង​ព្រះសីហនុនោះ ឥឡូវនេះត្រូវ​បានរកឃើញហើយ។

_

សាកសពជនរងគ្រោះ​ត្រូវ​បានរកឃើញ​នៅ​វេលាម៉ោង​ប្រមាណ១១ព្រឹក​ថ្ងៃទី២៥ ខែសីហា នេះ នៅ​ក្នុង​ភូមិ៤ សង្កាត់លេខ៤។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា ជនរងគ្រោះគឺជាជនជាតិចិន មាន​អាយុប្រមាណជា ៣០ឆ្នាំ។

_

សូម​បញ្ជាក់ដែរថា កាលពីព្រលប់ថ្ងៃម្សិលមិញ មានករណីមនុស្សត្រូវទឹកកួចចំនួន២ករណី ដោយ​ករណីទី១ ស្ថិត​នៅ​ក្នុង​សង្កាត់លេខ១ ដោយ​បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ ត្រូវ​ទឹកកួចយកទៅ ប៉ុន្តែ​ត្រូវ​បានជួយ​សង្រ្គោះ​ដោយ​ប្រជាពលរដ្ឋ​នៅ​ក្បែរនោះ, និង​ករណីទី២ ជា​ករណីទឹកកួចយកមនុស្ស​ចូលទៅ​ក្នុងប្រឡាយ​នៅ​ក្បែរ​សាលា​ដុនបូស្កូ ខណៈ​បុរស​រូបនោះ​កំពុង​ដើរ ហើយ​ត្រូវ​បានរកឃើញ​សាកសព​នៅព្រឹកថ្ងៃនេះ៕

Advertisement
Advertisement