Connect with us

Hi, what are you looking for?

ក្នុងស្រុក

លោក ហ៊ុន ម៉ានី ជ្រើសរើស​វ៉ាក់សាំង Sinovac ជាវ៉ាក់សាំង​ដូសទី៣

លោក ហ៊ុន ម៉ានី ទទួលវ៉ាក់សាំងដូសទី៣

ខណៈ​កម្ពុជាកំពុង​ចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ទៅដល់កម្លាំងជួរមុខ ដែលភាគច្រើន គេ​ឃើញថា បានប្រើប្រាស់វ៉ាក់សាំង Astra Zeneca នោះ សម្រាប់​លោក ហ៊ុន ម៉ានី ដែលជា​កូនប្រុស​របស់សម្តេច​នាយករដ្ឋមន្រ្តី បានមកទទួលវ៉ាក់សាំង Sinovac ជា​វ៉ាក់សាំងដូសទី៣។

លោក ហ៊ុន ម៉ានី ទទួលវ៉ាក់សាំងដូសទី៣

លោក ហ៊ុន ម៉ានី បាន​បញ្ជាក់ថា​ មិនថាវ៉ាក់សាំង Sinopharm, Sinovac, Astra Zeneca ឬទៅអនាគតនឹងមានវ៉ាក់សាំងផ្សេងដទៃទៀតទេ សំខាន់ការទទួលបាននូវវ៉ាក់សាំងទាំងនោះ កើតចេញមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ពីសម្តេចនាយករដ្ឋមន្រ្តី ដែលការប្រឹងប្រែងទាំងនោះ ធានាឲ្យកម្ពុជាមាននូវវ៉ាក់សាំងគ្រប់គ្រាន់ក្នុងដៃសម្រាប់ចាក់ជូនប្រជាជនកម្ពុជារាប់លាននាក់ ទាំងដូសទី១ ដូសទី២ និងដូសទី៣ ដើម្បីការពារអាយុជីវិតប្រជាជនយើង។

លោកអំពាវនាវ​ដល់ប្រជាពលរដ្ឋទាំងអស់បន្តចូលរួមទទួលការចាក់វ៉ាកសាំងទាំងអស់គ្នា សម្រាប់សុវត្ថិភាពយើង គ្រួសារនិងយើងទាំងអស់៕

Advertisement
Advertisement