Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រុមគ្រូពេទ្យខេត្តកោះកុង ជួយ​វះកាត់យកកូនឱ្យស្រ្តីវិជ្ជមានកូវីដ-១៩ មួយករណីទៀត

ក្រុមគ្រូពេទ្យជួយសម្រាលកូនអ្នកជំងឺកូវីដ១៩

នៅរសៀលថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យផ្នែកវះកាត់ និងផ្នែកសម្ភពនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង សហការជាមួយក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ១៩ បានធ្វើការវះកាត់យកកូន (Césarienne) ឱ្យស្រ្តីវិជ្ជមានកូវីដ-១៩ មួយករណីទៀត ដែលមានអាយុ៣១ឆ្នាំ អាសយដ្ឋាននៅភូមិត្រៀក ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ដោយសារទឹកភ្លោះតិច(Oligo severe) មិនអាចសម្រាលតាមធម្មតាបាន ក្នុងកំឡុងពេលដែលគាត់កំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅអគារព្យាបាលជំងឺកូវីដ-១៩នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

ក្រុមគ្រូពេទ្យជួយសម្រាលកូនអ្នកជំងឺកូវីដ១៩

ទោះជាយ៉ាងណាក្រុមគ្រូពេទ្យជួរមុខយើងបានខិតខំប្រឹងប្រែងជួយធ្វើការវះកាត់បានដោយជាគជ័យ បានទារកម្នាក់ ភេទស្រីទម្ងន់២,៥គក្រ។

នេះជាករណីទី៤ ដែលមានស្ត្រីមានផ្ទៃពោះ មានវិជ្ជមានកូវីដ១៩ ត្រូវបានធ្វើការវះកាត់យកកូននៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕

Advertisement
Advertisement