Connect with us

Hi, what are you looking for?

ក្នុងស្រុក

គ្រូពេទ្យព្យាបាលជំងឺកូវិដ១៩ម្នាក់ ទទួលមរណៈភាព ដោយសារជំងឺកូវិដ១៩

នៅថ្ងៃទី៣០សីហា ២០២១នេះ លោកជំទាវ ពេជ ចន្ទមុន្នី ប្រធានអនុប្រធានក្រុមប្រឹក្សាភិបាលសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា TYDA បានសំដែងអារម្មណ៍សោកស្តាយចំពោះដំណឹងដ៏ក្រៀមក្រំនៃការបាត់បង់ជីវិតរបស់គ្រូពេទ្យ TYDA ម្នាក់។

អ្នកគ្រូពេទ្យដែលទើបទទួលមរណភាពនេះ ត្រូវ​បានបញ្ជាក់ថា មានឈ្មោះ អ៉ឹម ស្រីនិ ដែលជាគ្រូពេទ្យបម្រើការងារ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងជាអ្នកគ្រូពេទ្យម្នាក់ ដែលគេស្គាល់ថា ជាពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩។

អ្នកគ្រូពេទ្យ អ៉ឹម ស្រីនិ បានឆ្លងជំងឺកូវីដ១៩ និងព្យាបាលនៅខេត្តព្រះសីហនុ ដោយសារស្ថានភាពជំងឺធ្វើទុក្ខខ្លាំង ក៏ត្រូវបញ្ជូនមកព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ ព្រីមៀម សែនសុខ បានតែរយៈពេល២ថ្ងៃ ក៏ទទួលមរណភាព នៅវេលាម៉ោង១០យប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ​២០២១ ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរ មិនអាចជួយសង្គ្រោះបាន។ នេះបើតាមការបញ្ជាក់របស់លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល៕

Advertisement
Advertisement