Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាវុធហត្ថ​ចុះ​បង្រ្កាប​ទីតាំងខារ៉ាអូខេ​នៅស្រុកសំរោង ដែល​មិន​គោរពវិធានការរដ្ឋបាល ឃាត់ខ្លួនមនុស្ស១៤នាក់

កាលពីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ​២០២១កន្លងទៅនេះ កម្លាំង​កង​រាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយ​ លោក វរសេនីយ៏ឯក ង៉ែត ចាន់ធី មេបញ្ជការរងទទួលបន្ទុុកមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសព្រហ្មទណ្ឌ សហការណ៏ជាមួយអាវុធហត្ថស្រុកសំរោង បាន​ចុៈបង្រ្កាបទីតាំងខារ៉ាអូរខេយីហោរាត្រីឡុងប៊ិច ស្ថិត​នៅ​ចំណុច​ភូមិ​ថ្មី ឃុំរវៀង ស្រុកសំរៀង ដែលមិនគោរពវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

ក្នុងការបង្រ្កាបទីតាំងនោះ កម្លាំង​បានធ្វើការ​ឃាត់ខ្លួនមនុស្ស​ចំនួន​១៤នាក់ ក្នុងនោះ​មាន​ស្រី៧នាក់ និង​ប្រុស៧នាក់ ព្រមទាំងដកហូតម៉ូតូចំនួន៥គឿង ។

ក្រោយ​ការ​ឃាត់ខ្លួន មនុស្ស​ទាំង​១៤នាក់ ត្រូវ​បាននាំ​យក​ទៅ​ធ្វើការ​ផាកពិន័យ ម្នាក់ចំនួន ២លានរៀល។

បើតាម​សេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋថា នៅ​ក្នុងស្រុកសំរោង ក៏ដូចជាក្រុងដូនកែវ និងស្រុកបាទី នៅមាន​ទីតាំងខារ៉ាអូខេមួយ​ចំនួនក៏កំពុងតែបើកដំណើរការ ដោយ​រំលោភទៅនឹងវិធានការរដ្ឋបាលផងដែរ៕

Advertisement
Advertisement