Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្ពុជារកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី Delta ចំនួន១៩១៦ករណីហើយ

បើតាមសេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា គិត​ចាប់ពីថ្ងៃទី៣០ ខែមីនា រហូតដល់ថ្ងៃទី៣០ ខែសីហា កម្ពុជារកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទ Delta ចំនួន១៩១៦ករណីហើយ ដោយវាបានរីករាលដាលនៅរាជធានីខេត្តចំនួន២៣ លើកលែងតែ២ខេត្តប៉ុណ្ណោះ។

បើតាមក្រសួងសុខាភិបាល ពេលនេះមេរោគដែលតា បាននិងកំពុងបន្តរាតត្បាតវាយ លុកចូលក្នុងសហគមន៍របស់កម្ពុជា។ ជាពិសេសរាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ កណ្តាល បន្ទាយមានជ័យ និងបណ្តាខេត្តមួយចំនួនទៀត។

ជាមួយគ្នានេះដែរ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកជាថ្មី និងអំពាវនាវដោយទទូចដល់សាធារណជនឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ការពារខ្លួន កុំភ្លេចខ្លួនឱ្យសោះ ដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួនឱ្យស្របតាមពាក្យស្លោកដែលថា «រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទប្រយុទ្ធនឹង ជំងឺកូវីដ-១៩»។ ការធ្វើបែបនេះសំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាយើង ជាយថាហេតុណាមួយ៕

Advertisement
Advertisement