Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកធ្វើព្យុះផ្គរ ដីធ្លី នៅស្រុកកោះញែក កំពុងលេងល្បែង ចោរស្រែកឲ្យគេចាប់ចោរ ក្នុងសំណុំរឿងដី ក្រុមហ៊ុនតាយសេង

មណ្ឌលគិរី : ពួកអ្នកធ្វើព្យុះផ្គរដីធ្លីនៅស្រុកកោះញែកដែលគេស្គាល់ឈ្មោះ សយ តុល ហៅថុល និងឈ្មោះ ស៊ុំ ឃុនច្ឆ័យ ពេលនេះកំពុងតែអំពាវនាវប្រកូកប្រកាសស្វះស្វែងឲ្យមានការផ្ដល់យុត្តិធម៌ ដោយចោទក្រុមហ៊ុនតាយសេងថា បានរំលោភបំពានយកដីរបស់ពួកគេ ដែលមានទីតាំង នៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

ការដ្ឋានអភិវឌ្ឍន៍របស់ក្រុមហ៊ុនតាយសេងនៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី

ឈ្មោះ សយ តុល ហៅថុល បានថ្លែងប្រាប់ann ថា ខ្លួនបានប្រមូលទិញដីពីប្រជាពលរដ្ឋចំនួន១៧គ្រួសារទំហំ ១២៣ហិកតានៅទីតាំងខាងលើ តាំងតែពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៩ ដោយមានការទទួលស្គាល់ពីមេភូមិ-មេឃុំ ហើយក្រោយមកក៏បានលក់បន្តទៅឱ្យ ឈ្មោះ ស៊ុំ ឃុនច្ឆ័យ ដែលរស់នៅភ្នំពេញ។ ដល់អំឡុងខែ មេសា ឆ្នាំ២០២១ ពេលដែលឈ្មោះ ស៊ុំ ឃុនច្ឆ័យ មកឈូសឆាយ ប្រុងដាំកូនស្វាយក៏ស្រាប់តែមានបក្ខពួកខាងក្រុមហ៊ុនតាយសេងមករារាំង បង្កឲ្យមានបញ្ហាតែម្ដង ។

បើទោះជាដូច្នេះក្ដីអ្នកតំណាងមួយរូបពីក្រុមហ៊ុនតាយសេង ឈ្មោះ សុផានី បានបញ្ជាក់នៅថ្ងៃទី៣១ សីហានេះ ថា ក្រុមហ៊ុនបានទិញដីខាងលើយូរឆ្នាំមកហើយដោយមានការទទួលស្គាល់ពីសាលាស្រុកកោះញែកក្នុងគម្រោងធ្វើកសិកម្មដាំដុះ និងរោងចក្រផលិតទឹកផ្លែឈើ ក្រោយមកក៏ស្រាប់តែមានជនខិលខូច មកឈូសឆាយ លើចំណែកដីក្រុមហ៊ុន។ យ៉ាងណាក៏ដោយលោកថា កន្លងទៅខាងក្រុមហ៊ុនបានព្យាយាមឱ្យឈ្មោះ ស៊ុំ ឃុនច្ឆ័យ ចូលខ្លួនមកដោះស្រាយដែរ តែឈ្មោះនេះបានគេចវេសរហូត ។

ទាក់ទិនបញ្ហានេះមន្ត្រីសាលាស្រុកកោះញែកមួយរូបបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ជារឿយៗពួកជនឱកាសនិយមតែងតែរំលោភបំពានដីឯក ជន ឬក្រុមហ៊ុនទុកចោលមិនទាន់អភិវឌ្ឍន៍យកទៅលក់បណ្ដាក់បន្តគ្នាដូចខ្យងធ្វើឲ្យអាជ្ញាធរឈឺក្បាល លុះដល់ម្ចាស់គេមកអភិវឌ្ឍន៍ចាត់វិធានការក៏ចាប់ផ្ដើមឡាំប៉ា ស្រែករកយុត្តិធម៌ ដែលមិនខុសគ្នាពីចោរ ស្រែកឲ្យគេចាប់ចោរនោះឡើយ ៕

ឈ្មោះ ស៊ុំ ឃុនច្ឆ័យ ដែលរងការចោទថា នៅខាងក្រោយការធ្វើវិច្ឆេទកម្មដីធ្លីនៅស្រុកកោះញែក

Advertisement
Advertisement