Connect with us

Hi, what are you looking for?

ក្នុងស្រុក

សាកសពស្ត្រីម្នាក់ដេកស្លាប់នៅលើឆ្នេរអូរឈើទាល ពុំទាន់ដឹងមូលហេតុ

ព្រះសីហនុ៖ (ព័ត៌មានបឋម) កាលពីវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពស្រ្តីម្នាក់ ដេកស្លាប់លើឆ្នេរខ្សាច់ នៅចំណុចឆ្នេរអូឈើទាល (ព្រំដែនទឹកចាស់) ស្ថិតក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ​ XIE QIYING ភេទស្រី​ ជនជាតិ​ចិន​ អាយុ​២១​ឆ្នាំ​ កាន់​លិខិត​ឆ្លងដែន​លេខ​៖​ EG 2190261​ មាន​សុពលភាព​ ដល់​ថ្ងៃ​ទី​០៧​-​០៥​-​២០២៩​ ស្នាក់នៅ​សណ្ឋាគារ​ «ឆាង​ឆឹង»​ បន្ទប់​លេខ​៩០៧​ ជាន់​ទី​៩​។

ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចមិនទាន់ដឹង ពីមូលហេតុពាក់ព័ន្ធ និងការស្លាប់របស់ជនរងគ្រោះ នៅឡើយទេ។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងសហការណ៍ ជាមួយសមត្ថកិច្ចមូលដ្ឋាន ធធ្វើការស្រាវជ្រាវនិងរង់ចាំមន្រ្តីជំនាញមកធ្វើ​កកោសល្យវិច្ច័យ៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement