Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជនជាតិចិនដែលបាញ់ទៅលើទ្វារកញ្ចក់របស់សណ្ឋាគារ ស៊ីងហាវអ៉ីងហួយ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ព្រះសីហនុ៖ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ កាលពីវេលាម៉ោង ២២:០០នាទីយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីផ្ទុះអាវុធចំនួន ២គ្រាប់ បណ្តាលឱ្យបែកកញ្ចក់របស់សណ្ឋាគារ ស៊ីងហាវអ៉ីងហួយ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សមត្ថកិច្ចបានបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ GU SAN QIANG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរ ប្តូរប្រាក់ លិខិតឆ្លងដែនលេខៈE46927678 ស្នាក់នៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ កាំភ្លើងខ្លី ០១ដើម ម៉ាក SIG SAUER P365 ពណ៌ខ្មៅ មានលេខសម្គាល់ៈ66B087323 បង់កាំភ្លើង០១ មានគ្រាប់ចំនួន ០៨គ្រាប់ (ប្រភេទ ៩mm) ។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីវេលាម៉ោង ០៥:៣០នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ មានករណីផ្ទុះអាវុធចំនួន ០២គ្រាប់ បង្កឡើងដោយជនជាតិចិន ភេទប្រុស មិនស្គាល់អត្តសញ្ញាណ បានដកកាំភ្លើងខ្លី០១ដើម ចេញពីចង្កេះរួចបាញ់ចំនួន ០២គ្រាប់ ទៅលើទ្វារកញ្ចក់របស់សណ្ឋាគារ ស៊ីងហាវអ៉ីងហួយ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បណ្តាលឲ្យបែកកញ្ចក់អស់មួយផ្ទាំង រួចគេចខ្លួនបាត់។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement