Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ស្នើ​ឥណ្ឌាបង្កើនការវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា

ជំនួបរវាងរដ្ឋមន្រ្តីពាណិជ្ជកម្ម និងឯកអគ្គរដ្ឋទូតឥណ្ឌា

ក្នុង​ជំនួបទ្វេភាគី​ជាមួយ​លោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មកម្ពុជា បានស្នើ​ដល់ បានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានស្នើ​ដល់​ភាគីឥណ្ឌាបង្កើនការវិនិយោគនៅកម្ពុជាជាពិសេសក្នុងវិស័យបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនការនាំចូលបន្ថែមនូវម៉ាស៊ីនកសិកម្មផ្សេងៗ ជាដើម។

ជំនួបរវាងរដ្ឋមន្រ្តីពាណិជ្ជកម្ម និងឯកអគ្គរដ្ឋទូតឥណ្ឌា

ជាមួយ​គ្នា​នេះ លោករដ្ឋមន្រ្តី ក៏​បានជំរាពជូនអំពីផលិតផលកសិកម្មសក្តានុពលរបស់កម្ពុជាដែលជាតម្រូវការក្នុងទីផ្សារឥណ្ឌាផងដែរ។

ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានសម្តែងនូវការគាំទ្រក្នុងការជំរុញធុរកិច្ចនិងវិនិយោគឥណ្ឌាមកកាន់កម្ពុជាបន្ថែម ហើយក៏បានលើកទ្បើងអំពីបំណងក្នុងការបង្កើតនូវវេទិកាផ្គូរផ្គងធុរកិច្ចរវាងភាគីទាំងពីរក្នុងពេលអនាគតដ៏ខ្លី ផងដែរ។

_

ជាទីបញ្ចប់ លោករដ្ឋមន្រ្តី និងលោកស្រីទូត បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងបន្តសហការនិងគាំទ្រគា្នទៅវិញទៅមក ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម សំដៅជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគឱ្យកាន់តែកាន់ទ្បើងជាបន្តបន្ទាប់ទៀត៕

Advertisement
Advertisement