Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រះសីហនុ៖ កម្លាំង​ជំនាញ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ កាលពី​វេលាម៉ោង១៩:២០នាទីយប់ថ្ងៃ​ទី០២ ខែសីហា ឆ្នាំ​២០២១ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចក្នុងបន្ទប់ជួល ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង ២នាក់រួមមាន៖
ទី១-ឈ្មោះ គុម ភារម្យ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ទី២-ឈ្មោះ មេង ផានី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០៣កញ្ចប់
-ជញ្ជីងសម្រាប់ថ្លឹងចំនួន ០១គ្រឿង
-ទូរស័ព្ទដៃចំនួន ០២គ្រឿង
-ម៉ូតូចំនួន ០១គ្រឿង
-អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ ចំនួន ០១សន្លឹក
-ប័ណ្ណចាក់វ៉ាក់សាំងលើកទី០២ ចំនួន ០១ សន្លឹក
-ស្លាកលេខម៉ូតូ ចំនួន០១ សន្លឹក។

បច្ចុប្បន្ន ជនសង្ស័យ កំពុងត្រូវបានសមត្ថកិច្ចចាត់ការតាមនិតិវិធីច្បាប់៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement