Connect with us

Hi, what are you looking for?

ក្នុងស្រុក

ព្រឹកនេះ វ៉ាក់សាំងកូវីដ១៩របស់ចិន ចំនួន២,៥លានដូសទៀត នឹងបញ្ជូនមកដល់ប្រទេសកម្ពុជា

(ភ្នំពេញ) — បើតាមការគ្រោងទុក នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន២.៥លានដូសទៀត នឹងត្រូវបានដឹកជញ្ជូនមកដល់ប្រទេសកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋឥតគិតថ្លៃ។

បើតាម​មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល​បញ្ជាក់ថា ក្នុងចំណោមវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន២.៥លានដូសថ្មីនេះ មានវ៉ាក់សាំងចំនួន២លានដូសជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា និង៥០ម៉ឺនដូសទៀត ជាការបរិច្ចាគរបស់ក្រុមហ៊ុន Sinovac ជូនដល់រាជរដ្ឋាភិបាលកម្ពុជា។

គួរ​រំលឹកថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានបញ្ជាក់ដែរថា នៅក្នុងខែកញ្ញា ឆ្នាំ២០២១នេះ វ៉ាក់សាំងសម្រាប់ចាក់ដូសទី៣ ចំនួន៥លានដូស នឹងត្រូវបានដឹកមកដល់ប្រទេសកម្ពុជា សម្រាប់ចាក់ជូនប្រជាជនឥតគិតថ្លៃ៕

Advertisement
Advertisement