Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចាប់រថយន្ត​ថៃចំនួន១៣គ្រឿង ដឹកលើសទម្ងន់ ចូលតាមច្រកព្រំដែនអូរស្មាច់

ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ កាលពីថ្ងៃទី៣ ខែកញ្ញា បានឃាត់ និងពិន័យយានយន្តដឹកជញ្ជូនទំនិញរបស់ប្រទេសថៃ ចំនួន១៣គ្រឿង ដែលដឹកលើសទម្ងន់កម្រិតកំណត់។

យានយន្តទាំង ១៣គ្រឿងនោះ ដឹកលើសទម្ងន់កម្រិតកំណត់ចាប់ពី ០៧តោន ទៅ ០៨តោន ក្នុងនោះដឹកទំនិញដូចជា ស៊ីម៉ងត៍ ជ្រូក អំបិល ផ្លែឈើ និងប្រហិត។

ប្រតិបត្តិការខាងលើនេះធ្វើនៅលើផ្លូវជាតិលេខ៦៨ ត្រង់ចន្លោះគ.ម ១០៦-១០៧ ក្នុងភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ជាមួយ​គ្នា​នេះដែរ ក្រសួងក៏​បានរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ជារើយៗថា ក្រសួងនឹងបន្តអនុវត្តតាមបទប្បញ្ញត្តិច្បាប់ ដើម្បីទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងឡើយ៕

Advertisement
Advertisement