Connect with us

Hi, what are you looking for?

ក្នុងស្រុក

ការចុះអប់រំផ្សព្វផ្សាយពីវិធានការពារជំងឺកូវីដ-១៩ តាមភោជនីយដ្ឋានអាហារដ្ឋាននៅក្រុងកោះរ៉ុង

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ និងអនុគណៈកម្មការទី៦ កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ បានចុះអប់រំផ្សព្វផ្សាយ វិធានការពារជំងឺកូវីដ-១៩ តាមភោជនីយដ្ឋានអាហារដ្ឋាន ក្នុងការបើកដំណើរការអាជីវកម្ម ទទួលភ្ញៀវឡើងវិញ នៅក្រុងកោះរ៉ុង។

នាឱកាសនោះ លោក តាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងថា មន្ទីរទេសចរណ៍ខេត្ត សហការអាជ្ញាធរមូលដ្ឋាន បានចុះទៅដល់គោលដៅ សកម្មភាពអាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋាន ក្នុងក្រុងកោះរ៉ុង ដោយណែនាំម្ចាស់អាជីវកម្មទាំងអស់ត្រូវគោរពឱ្យបានត្រឹមត្រូវ ដោយអនុវត្តតាមវិធានការ ៣កុំ ៣ការពារ របស់សម្តេចតេជោ វិធានការសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ និងវិធានការរបស់ក្រសួងសុខាភិបាល ស្តីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ហើយការបើកដំណើរការអាជីវកម្មឡើងវិញ គឺ បំពេញតម្រូវការរបស់ភ្ញៀវទេសចរ ជាពិសេសការធានាបាននូវនិរន្តភាពនៃសកម្មភាពសេដ្ឋកិច្ចសង្គម បង្កើនប្រាក់ចំណូល និងមុខរបរអាជីវកម្មផ្សេងៗរបស់ប្រជាពលរដ្ឋ នៅក្នុងក្រុងកោះរ៉ុងដែលប្រជាពលរដ្ឋ ពឹងផ្អែកទៅលើវិស័យទេសចរណ៍ក្នុងការបង្កើនជីវភាពគ្រួសារ។

លោកប្រធានមន្ទីរទេសចរណ៍ បានបញ្ជាក់ថា នៅបំណាច់ចុងឆ្នាំនេះខេត្តព្រះសីហនុ នឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ វេទិកាទេសចរណ៍អាស៊ាន ដូច្នេះហើយសូមឲ្យអាជ្ញាធរជូនដំណឹងផ្សព្វផ្សាយ បន្តដល់ម្ចាស់អាជីវកម្ម នៅក្នុងក្រុងកោះរ៉ុង ដើម្បីត្រៀមខ្លួនទទួលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកទស្សនាកំសាន្ត ដូចនេះទាមទារឲ្យម្ចាស់អាជីវកម្មទាំងអស់ ពង្រឹងគុណភាពសេវាកម្ម សណ្ដាប់ធ្នាប់បរិស្ថានអនាម័យ សុខសុវត្ថិភាព ទាំងអស់នេះគឺ ជាការរួមចំណែករបស់រាជរដ្ឋាភិបាលអាជ្ញាធរខេត្តក្នុងការបង្កើតមុខរបរ និងអាជីវកម្មរបស់បងប្អូននៅលើក្រុងកោះរ៉ុងមានជីវភាពល្អប្រសើរឡើង៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement