Connect with us

Hi, what are you looking for?

បច្ចេកវិទ្យា

យុវសិស្សមួយក្រុមនៃវិទ្យាល័យព្រះយុគន្ធរ ត្រូវបានជ្រើសរើសជាបេក្ខភាពតំណាងឲ្យប្រទេសកម្ពុជាចូលរួមក្នុងកម្មវិធិប្រគួត FIRST Global challenge 2021

យុវសិស្សមួយក្រុមនៃវិទ្យាល័យព្រះយុគន្ធរ នៃកម្មវិធី E2STEM ត្រូវបានជ្រើសរើសជាបេក្ខភាពតំណាងឲ្យប្រទេសកម្ពុជាចូលរួមក្នុងកម្មវិធិប្រគួត FIRST Global challenge 2021 ដែលនឹងបង្ហាញស្នាដៃស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ក្នុងការបង្កើត STEM experiment website ការបង្កើតរូបូត និងគម្រោងកូនផ្កាយរណប CubSat ដែលប្រព្រឹត្តទៅនៅចន្លោះ ២៧ មិថុនា ដល់ ១៩ កញ្ញា ២០២១ ជាកម្មវិធីអនឡាញ។

តាមរយៈការចូលរួមជាបេក្ខភាពតំណាងឱ្យប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍នេះ ពួកគេត្រូវឆ្លងកាត់ការដោះស្រាយវិញ្ញាសារគម្រោងជាច្រើន។

បន្ទាប់ពីការបង្កើតវេបសាយមួយសម្រាប់គាំទ្រដល់ការរៀនមុខវិជ្ជា STEM នៅពេលនេះពួកគេកំពុងសហការធ្វើ Arduinoសៀគ្វីសាកល្បងលើគម្រោងកូនផ្កាយរណប និងបង្កើតទម្រង់ Robot មួយ៕

Advertisement
Advertisement