Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

បដិមាសង់លើជញ្ជាំងភ្នំសំពៅ ប្រើពេលអស់១០ឆ្នាំ ឥឡូវត្រូវផ្អាក ដោយសារ​ខុសបច្ចេកទេស

រូបបដិមានៅភ្នំសំពៅ

បដិមា​ព្រះពុទ្ធ​ដែលត្រូវ​បានគេ​ឆ្លាក់​នៅ​ជញ្ជាំង​ភ្នំសំពៅ ក្នុង​ខេត្តបាត់ដំបង ដែលប្រើរយៈ​ពេល​ប្រមាណជា​១០ឆ្នាំ និង​ជិត​រួចរាល់ទៅហើយនោះ ឥឡូវនេះ ត្រូវ​បាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តប្រាប់​ឲ្យ​ផ្អាក​ ដោយ​សារ​តែ​បដិមានោះបានឆ្លាក់ខុសបច្ចេកទេស។

រូបបដិមានៅភ្នំសំពៅ

លោក គុណ សម្បត្តិ​មុនីរតន៍ ប្រធាន​មន្ទីរធម្មការ និង​សាសនា ខេត្តព្រះសីហនុ ដែលត្រូវ​បានដកស្រង់សម្តីដោយ​សារ​ព័ត៌មានក្នុងស្រុកបាន​ឲ្យដឹងថា សំណង់​រូប​បដិមានេះ ជាងឆ្លាក់ខុស​បច្ចេកទេស​ព្រោះ ខាងមន្ទីរ​បាន​ឲ្យ​ជាងឆ្លាក់រូបព្រះពុទ្ធត្រាស់ដឹង តែជាងបានឆ្លាក់រូបព្រះពុទ្ធ​ផ្ចាញ់មា។

យ៉ាងណាក៏ដោយ ក្រុមជាងចម្លាក់បាន​លើក​ឡើងថា ការឆ្លាក់រូបបដិមានៅ​តាមជញ្ជាំងភ្នំសំពៅនេះ គឺបានប្រើរយៈ​ពេល​រហូត​ដល់ទៅ១២ឆ្នាំ ដោយ​សារ​តែថ្មភ្នំរឹងខ្លាំង ដោយ​ផ្តើម​តាំងតែពីឆ្នាំ​២០១២ម្ល៉េះ ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​នៅឆ្នាំ​២០២១នេះ ប៉ុន្តែ​ឥឡូវ​បែរជាត្រូវ​ផ្អាក ដែលធ្វើ​ឲ្យ​វាខាតទាំងពេលវេលា និង​ថវិកា៕

Advertisement
Advertisement